ទំព័រដើម ទំព័រដើម ផ្ទុះអាវុធមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី ដោយមិនដឹងមូលហេតុ នៅខណ្ឌចំការមន

ផ្ទុះអាវុធមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី ដោយមិនដឹងមូលហេតុ នៅខណ្ឌចំការមន

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: ស្នូសំឡេងផ្ទុះអាវុធចំនួន ១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌចំការមនចុះមកអន្តរាគមន៍កាលពីវេលាម៉ោង ១ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខអាគារខុនដូរ មួយកន្លែង ខាងត្បូងរង្វង់មូលផ្សារដើមស្កូវ តាមបណ្ដោយផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមស្កូវខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានរថយន្ត បីគ្រឿងពីគ្រឿងមិនស្គាល់ម៉ាកនិងមួយគ្រឿងទៀតម៉ាកព្រូស ចំណែករថយន្តពីរគ្រឿងមិនស្គាល់ម៉ាក បានដឹកភ្ញៀវជនជាតិចិនមួយក្រុម រីឯរថយន្តព្រូស មិនបានដឹងដឹកភ្ញៀវទេ ដោយបើកបរដោយបុរសម្នាក់ ដោយរថយន្តទាំងបីគ្រឿងមានធ្វើដំណើរ ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើ បានឈប់អេបខាងស្តាំដៃនៅចិញ្ចើមផ្លូវដោយបានដាក់ភ្ញៀវមួយក្រុមនោះចុះ ខណៈភ្ញៀវកំពុងតែនាំគ្នាដើរចូលខុនដូរខាងលើ ស្រាប់តែគេឃើញមានបុរស់ម្នាក់បើករថយន្តធុនត្រាមួយគ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងមកឈប់អេបក្បែររថយន្តកំពុងដាក់ភ្ញៀង ហើយដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់ឡើងលើមួយគ្រាប់ រួចបើករថយន្តចេញទៅបាត់។ភ្លាមនោះប្រជារដ្ឋបានរាយការណ៍ទៅកម្លាំងកងអារាជអាវុធហត្ថខណ្ឌចំការមន ចុះមកអន្តរាគមន៍ នូវទីតាំងកន្លែងកើតហេតុ រួចបានប្រមូលយកសំបគ្រាប់ទុកប្រគល់ជូនជំនាញធ្វើការស្រាវជ្រាវបន្ត៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម