More

    លោក ប៉ែន ប៊ុនឈួយ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំស្រាយបំភ្លឺពីបញ្ហាដីមួយកន្លែង ស្ថិតនៅភូមិទួល គគីរលើ

    spot_img

     

    កោះកុង÷ លោកប៉ែន ប៊ុនឈួយ អភិ បាលរងស្រុកមណ្ឌលសីមា ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី នៅថ្ងៃទី១៩ ខែសី ហា ឆ្នាំ២០២២ នេះ បានកោះអញ្ជើញអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ និងគូភាគី វិវាទទាំងសងខាងភ្ជាប់មកឯកសារបន្ថែម រួមទាំងអ្នកពាក់ព័ន្ធ ចូលមកប្រជុំដោះ ស្រាយជាលើកទី ៣ នៅក្នុងសាលប្រជុំសាលាស្រុកមណ្ឌលសីមា ដើម្បីស្វែងរកភាពប្រសើរទាំងអស់គ្នា តាមគោល នយោបាយឈ្នះ ឈ្នះ ។ ជាលទ្ធផលមិនទាន់សម្រេចបានជោគជ័យនៅឡើយទេ ដោយពូភាគីទាំងពីរសំអាងទៅលើឯកសាររៀងៗខ្លួន ។

    សូមបញ្ជាក់ថា បន្ទាប់ពីអង្គរប្រជុំពិនិត្យទៅលើឯកសារគូភាគីទាំងសងខាងរួច រាល់ លោកប៉ែន ប៊ុនឈួយ បានធ្វើការបដិសេធទៅលើឯកសារចំនួន២ច្បាប់ ក្នុង ចំណោមឯកសារ៣ច្បាប់ របស់ឈ្មោះ នាងឃុន ចាន់ណារី និងឈ្មោះ នាងឃុន ហ៊ុយ។ ក្នុងចំនោមឯកសារទាំង ៣ នោះ
    ឯកសារទី១- លេខ ១១៥/០៨ មានផ្ទៃ ក្រឡាប្រមាណ ៥០៣១៤ ទិញពីឈ្មោះ អ៊ុក សុភ័ក្រ្ត ឆ្នាំ២០០៨ មានទីតាំងស្ថិតនៅ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌ លសីមា ថាឯកសារត្រឹមត្រូវ។
    ដោយឡែក ឯកសារទី២- លេខ ១១៥/០៨ ដែលមានផ្ទៃក្រឡាប្រមាណ ៥៣៥០៦ ម៉ែត្រការ៉េ ទិញពីឈ្មោះ អ៊ុក សុភ័ក្រ ឆ្នាំ ២០០៨ មានទីតាំងស្ថិតនៅភូមិទួលគគីរលើឃុំទួលគគីរ ស្រុកមណ្ឌលសីមា (មិនត្រឹមត្រូវ) ។
    ឯកសារទី៣- លេខ ១១៥/០៨ មានផ្ទៃ ក្រឡាប្រមាណ ៥៨៥៣៤,៥៧៧៥៨៣ ពីឈ្មោះអ៊ុក សុភក្រ័ នៅឆ្នាំ ២០០៨ ដែលមានទីតាំងស្ថិតនៅភូមិទួលគគីលើ ឃុំទួលគគី ស្រុកមណ្ឌលសីមា (មិនត្រឹមត្រូវ)។

    ក្នុងពិធីនោះដែរ លោកប៉ែន ប៊ុនឈួយ អភិបាលស្រុកមណ្ឌលសីមា បានបញ្ជាក់បន្ថែមថា ចំពោះភាគីទាំងសងខាងត្រូវគ្នាទេ លោកនឹងបញ្ជូនឯកសារទាំងសងខាងទៅថ្នាក់ខេត្តដើម្បីដោះស្រាយបន្ត ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img