More

    លោក អ៊ុក សុតា នាយករដ្ឋបាល និងជាប្រធានក្រុមព័ត៌មានវិទ្យាខេត្តកោះកុងអញ្ជើញជាគណៈអធិបតី ក្នុងវគ្គផ្សព្វ ផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី ៥(អាណត្តិថ្មី) សម្រាប់ស្រុកស្រែអំបិល

    spot_img

     

    កោះកុង÷ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២នេះ លោក អ៊ុក សុតា នាយករងរដ្ឋបាល និងជាប្រធានក្រុមព័ត៌មានវិទ្យាខេត្តកោះកុង និងលោក ហុង ប្រុស អភិ បាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញជាគណៈអធិបតី ក្នុងវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (អាណត្តិថ្មី) សម្រាប់ស្រុកស្រែអំបិល នៃខេត្តកោះកុង។

    លោកនាយករងរដ្ឋបាលខេត្ត បានលើក ឡើងថា ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុក ដែលបានគាំទ្រ ក្នុងរបៀបរៀបចំព័ត៌មាន របស់រដ្ឋបាល ទាំងរដ្ឋបាលឃុំទាំងអស់ ដែលកើតមាននៅក្នុងមូលដ្ឋាន ក្នុងគេទំព័រ និងហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង ក្នុងន័យផ្សព្វ ផ្សាយឱ្យបានទូលំទូលាយ ដល់សាធា រណជន អ្នកពាក់ព័ន្ធ និងអ្នកដែលមានតម្រូវការសេវានានា។ ខ្ញុំក៏សូមជម្រាបផងដែរថា សកម្មភាពរបស់លោក លោកស្រីទាំងអស់បានឆ្លុះបញ្ចាំងពីសកម្មភាពនានា របស់មូលដ្ឋាន ដើម្បីផ្តល់សេវាកម្ម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។ មួយវិញទៀតខ្លឹមសារ ដែលលោក លោកស្រី បានសរសេរ ក្នុងគេហទំព័រ និងហ្វេសប៊ុកទាំងអស់បង្ហាញ អំពីកិច្ចការប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដូចជាកិច្ចប្រជុំ ពិធីសំណេះសំ ណាល សាកសួរសុខទុក្ខ ចែកអំណោយ ទេសចរណ៍ សេវានានា….. និងសកម្មភាពជាច្រើនទៀត។

    លោកអភិបាលស្តីទីស្រុកស្រែអំបិល បានគូសបញ្ជាក់ថា សូមឱ្យលោកមេឃុំ សមា ជិកក្រុមប្រឹក្សាឃុំទាំងអស់ យកចិត្តទុក ដាក់ ក្នុងការរៀបចំព័ត៌មានឱ្យបានល្អប្រសើរ និងគ្រប់សកម្មភាពក្នុងមូលដ្ឋាន ធ្វើយ៉ាងណាផ្អែកតាមគោលការណ៍នៃការសរសេរព័ត៌មាន ដែលក្រុមការងារខេត្ត បានផ្សព្វផ្សាយនាពេលនេះ ចាប់ពីពេល នេះតទៅសូមលោកមេឃុំទាំងអស់ រៀបចំមន្ត្រីទទួលបន្ទុកព័ត៌មាន មួយវិញទៀតស្មៀនឃុំ ត្រូវយកចិត្តទុកដាក់ពិនិត្យរាល់សកម្មភាពរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីសរសេរព័ត៌មាន ក្នុងគេហទំព័រ និងហ្វេសប៊ុកផ្លូវការ របស់រដ្ឋបាលខេត្តកោះកុង ដើម្បីឱ្យសាធារណ ជនទទួលបាននូវព័ត៍មានក្នុងមូលដ្ឋាន៕ លោក ញុឹប សន

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img