
ព្រះសីហនុ៖(ព័ត៌មានបឋម)កាលពីវេលាម៉ោង៩កន្លះយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងមួយកន្លែងនាក់ពាន់ករណីគ្រឿងញៀនជាច្រើនគីឡូក្រាម ប្រតិបត្តិការនេះដោយមានការសម្របសម្រួលពីលោក ហ៊ួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំកម្លាំងនគរបាលលើផ្ទៃសមុទ្រ និងនគរបាលចំណុះឱ្យស្នងការខេត្ត បានចេញកម្លាំងចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ដែលកំពុងធ្វើសកម្មភាពលើទំនិញគ្រឿងញៀនឡើងលើអូប័រ នៅចំណុចផែក្រោយផ្ទះវីឡាមួយកន្លែងក្បែរផ្លូវកែង ចូលទៅកោះព្រាប ក្រុងព្រះសីហនុ។
ភ្លាមៗនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដែលស្នាក់នៅក្នុងផ្ទះវីឡា និងបន្តតាមស្រាវជ្រាវដល់ផ្ទះល្វែងមួយកន្លែងទៀត នៅក្រោយកាសុីណូ[យ៉ាព័រ] តាមបណ្តោយផ្លូវសេតេ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ បានចំនួន០៥នាក់ និងប្រមូលភស្តុតាងមួយចំនួនទៀតពីក្នុងផ្ទះល្វែងខាងលើផងដែរ។
ដោយក្រុមឧក្រិដ្ឋជនមានគ្នាច្រើន ហើយនាំគ្នារត់គេចខ្លួន សមត្ថកិច្ចបានចេញចាប់ប្រផិតប្រភីង ខណៈបុរសជនជាតិចិនម្នាក់ទៀត បានបើករថយន្តម៉ាក Visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-8725 រត់គេចខ្លួនដល់មហាវិថីជំទាវម៉ៅក្បែរចំណុច «ខ្មែរធ្វើបាន» ត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះភ្នាមៗ ដកហូតបានអាវុធខ្លីមួយដើម និងសម្ភារផ្សេងៗក្នុងរថយន្តខាងលើទៀត ។
មកទល់ពេលនេះ យោងតាមការបញ្ជាក់ប្រាប់ខ្លីៗរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ថា ចំពោះសារធាតុញៀនខាងលើលោកពុំទាន់បានវែកញ៉ែកមានប្រភេទអ្វីខ្លះ និងមានទម្ងន់ប៉ុន្មានគីឡូក្រាម ឬប៉ុន្មានតោននៅឡើយដែ៕ដោយ វ៉ាន់ នី