More

    ពលរដ្ឋចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធ និងរស់នៅលើដីខុសច្បាប់..!

    spot_img

    ខេត្តព្រះសីហនុកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះប្រជាពលរដចំនួន៤នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីក្រុមការងារចម្រុះដឹកនាំដោយ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុបានចុះអប់រំណែនាំតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីដែលស្ថិតនៅក្នុងភូមិ ០១ ឃុំអូរត្រេះស្រុកស្ទឹងហៅខេត្តព្រះសីហនុ។កម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)និងមួយចំនួនទៀតបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំងដី។

    ប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។

    ក្នុងសមត្ថកិច្ចបានដឹងថាមនុស្សទាំង៤នាក់នោះ មានឈ្មាះ ទេព សារ៉ា ហៅក្រៅថា ទេព ម៉ៅ, ឈិន បូនី,សេង មករា និង ឃួន តារ៉ា។ តាមចម្លើយសារភាពរបស់ជនទាំង៤ បានឱ្យដឹងថាការសាងសង់ខ្ទមខុសច្បាប់ក្នុងទីតាំងខាងលើ គឺជាការរៀបចំដោយមានមេក្លោងនៅពីក្រោយបោកបញ្ឆោតប្រជាពលរដ្ឋឱ្យចូលមកទិញដី ឬចែកដីក្នុងទីតាំងរបស់ក្រុមហ៊ុនឯកជន និងបានយកប្រជាពលរដ្ឋខែល។ បច្ចុប្បន្ននេះសមត្ថកិច្ចខេត្តព្រះសីហនុបានកំណត់មុនសញ្ញាមេក្លោងបានមួយចំនួនហើយ។

    ជាមួយគ្នានេះជនសង្ស័យទាំង៤នាក់បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀត ដែលបានចាញ់បោកការញុះញង់របស់មេខ្យល់ សូមឱ្យរុះរើខ្ទមរបស់ខ្លួនដោយស្ម័គ្រចិត្ត និងចាក់ចេញពីទីតាំងដីកម្មសិទ្ធិឯកជនតាមការណែនាំរបស់អាជ្ញាធរខេត្ត ដើម្បីបញ្ចៀសការប្រឈមមុខចំពោះផ្លូវច្បាប់។

    តាមរបាយការណ៍របស់អាជ្ញាធរបញ្ជាក់ថា សំណង់មិនរៀបរយទាំងនេះ គឺភាគច្រើនចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២ និងមានការកើនឡើងក្នុងកំឡុងពេលយុទ្ធនាការឃោសនាក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមកនេះ។ ហើយរដ្ឋបាលខេត្តបានអប់រំឱ្យប្រជាពលរដ្ឋទាំងនោះ រុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕ដោយ វាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img