More

    ពិតជាសាហាវមែន!ចោរលួចម៉ូតូបាញ់តដៃជាមួយសមត្ថកិច្ចខណ្ឌសែនសុខជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលទាំងយប់

    spot_img

     

    ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខតាមប្រម៉ាញ់ចាប់មុខសញ្ញាចោរលួចម៉ូតូចំនួនពីរនាក់ដែលធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋ ត្រូវបានជនសង្ស័យបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ សមត្ថកិច្ចឃាត់ខ្លួនបុរសពីរនាក់យកទោសួរនាំ។

    ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០និង ៣០នាទីយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ខាងក្រោយផ្សារទំនើបមីត ថោនស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    បុរស២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន មិនស្គាល់អត្តសញ្ញាណនោះទេ។

    បើតាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ ថាមានករណីជនសង្ស័យពីរនាក់បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូមួយគ្រឿងបានសម្រេចម៉ាកADV នៅត្រង់ចំណុចការ៉ាសសាំងតូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ចបានចុះមកអន្តរាគមន៍បានមកដល់ទីតាំងកន្លែងកើតហេតុខងលើភ្លាម និងបានពិនិត្យតាមកាមរ៉ាសុវត្ថិភាព ហើយក៍បានកំណត់បានមុខសញ្ញាជនសង្ស័យផងដែរ ភ្លានោះកម្លាំងសមត្ថកិច្ចបានចេញកម្លាំងតាមសាវជ្រាវមុខសញ្ញាជនសង្ស័យក៍ប្រទះឃើញម៉ូតូឃ្លីកមួយគ្រឿងពណ៌ស គិនភាគដូចនៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលជនសង្ស័យជិះធ្វើសកម្មភាព បានចតនៅចំណុចទីតាំងកើតហេតុខាងលើ ខណៈនោះសមត្ថកិច្ចបានចូលទៅធ្វើការសួរនាំរកម្ចាស់ម៉ូតូ ស្រាប់តែជនសង្ស័យបានចេញពីកន្លែងផឹកសុីរត់សំដៅមកយកម៉ូតូបំរុងជិះគេចខ្លួន។សមត្ថកិច្ចបានបន្តទៀតថាភ្លាមនោះសមត្ថកិច្ចបានស្រែកមិនឲ្យជនសង្ស័យជិះម៉ូតូទៅណានោះទេ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងបាញ់រះសំដៅមកលើសមត្ថកិច្ចចំនួន២គ្រាប់ បន្ទាប់មកសមត្ថកិច្ចបានបង្ខំចិត្តការពារខ្លួនបានដកកាំភ្លើងបាញ់តបតទៅវិញ២គ្រាប់ បន្ទាប់មកជនសង្ស័យបាននាំគ្នារត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។

    ក្រោយមកកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់នៅហាងផឹកសុីខាងលើដើម្បីធ្វើការសួរនាំ ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំរួចមក សមត្ថកិច្ចក៍ឲ្យត្រឡប់ទៅផ្ទះវិញ។ចំណែកបុរសពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនរួចបញ្ជូនតាមរថយន្តមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីធ្វើការសួរនាំបន្ត។ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img