ទំព័រដើម ទំព័រដើម បុរសម្នាក់បើករថយន្តlexus មួយគ្រឿងមិនប្រយ័ត្នជ្រុលបុកម៉ូតូពីចំហៀងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសយ៉ាងដំណំ

បុរសម្នាក់បើករថយន្តlexus មួយគ្រឿងមិនប្រយ័ត្នជ្រុលបុកម៉ូតូពីចំហៀងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសយ៉ាងដំណំ

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្ត lexus rx300 មួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូហុងដាស្គុបពី ពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសបែកចង្កានិងគ្រេចជើងឆ្វេងម្ខាង។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ១០ នាទីយប់ថ្ងៃទី ១៤ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី កែងនឹងផ្លូវណតប៊្រីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្ត lexus rx300 មួយគ្រឿងពណ៌សពាក់ស្លាកលេខបាត់ដំបង2C-4566ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូហុងដាស្គុបពីគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IL-9547ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវណតប៊្រីត ទិសដៅពីត្បូងទៅជើងចំពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសគ្រេចជើងឆ្វេងម្ខាងនឹងបែកចង្កា។

 

ក្រោយកើតហេតុសមត្ថកិច្ចប្រចាំការនៅគោលដៅកន្លែងកើតហេតុខាងលើបានឲ្យភាគីរថយន្តនិងភាគីម៉ូតូ បើកមកអែបចិញ្ចើមផ្លូវ ដើម្បីធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្ដបានចេញសំណងទៅឲ្យខាងភាគីម៉ូតូចំនួន ៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម