More

    លោក វង់ ចន្ថាបច្ចុប្បន្នកំពុងកាក់កបលើមុខរបបើកបនល្បែងសុីសងដ៏ធំប្រចាំនៅក្នុងស្រុកស្វាយលើ

    spot_img

    ខេត្តសៀមរាប!តើបុគ្គលឈ្មោះវង់ ចន្ថាបច្ចុប្បន្នមានសិ៍លសាស្ត្រវេទមន្តចេះបំបាំងកាយឬមួយក៏មានខ្នងបង្អែកសម្រាបធ្វើជាខែលដ៏រឹងមាំទើបហ៊ានបើកបនល្បែងសុីសងបានយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិថ្មីឃុំនឹងស្រុកស្វាយលើដោយមិនមានការំខានណាមួយទៅដល់សមត្ថកិច្ចណាក្នុងតំបន់ខាងលើបន្តិចណាសោះយ៉ាងអញ្ចឹងនោះ៕

    ភាពកាក់កប់ដែលកើតចេញពីមុខរបបើកបនល្បែងសុីសងរបស់បុគ្គលឈ្មោះវង់ ចន្ថានាពេលបច្ចុប្បន្នបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើទឹកភ្នែកជូតក្បាលជង្គង់មានកាក្តៅក្រហាយអ្នកខ្លះឈានទៅប្រើប្រាស់អំពើហឹង្សាដោយកាឈ្លោះទាស់ទែងខ្វែងគំនិតរវាងប្តីនឹងប្រពន្ធអ្នកខ្លះឈានទៅដល់លែងលះបែកបាក់ប្រពន្ធព្រាតប្តីម្តាយព្រាតកូនជីដូនព្រាតចៅដែលដើមចមទាំងអស់នេះគឺបង្កឡើងដោយសាតែការចាញ់ល្បែងសុីសងអស់លុយអស់កាក់អស់ទ្រព្យសម្បត្តិនេះប្រាកដណាស់។

    បើតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនដែលមានប្តីឬក៏បងប្អូនដែលជាអ្នកញៀនល្បែងថាវង់ល្បែងសុីសងដុះស្លែរដែលបើកឲ្យលេងជារៀងរាល់ថ្ងៃរបស់បុគ្គលឈ្មោះវង់ ចន្ថាខាងលើ១កន្លែងនេះគឺមានទីតាំងមិនឆ្ងាយពីកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយលើនិយាយឲ្យចំគឺនៅខាងក្រោយអធិការដ្ឋាន

    នគរបាលស្រុកស្វាយលើប្រហែលជា៥០០ម៉ែតតែប៉ុណ្ណោះហើយទីតាំងល្បែងសុីសងខាងលើនេះគឺគេបើកលែងជារៀងរាល់ថ្ងៃក្នុង២៤ម៉ោងលើ២៤ម៉ោងហើយក្នុងការបើកបនល្បែងសុីសងនេះទៀតសោតក្នុងនោះមានឆ្នោតឡូតូតាមអនឡាញប៊ៀរនឹងអាប៉ោងផងដែរដែលកាបើកសុីសង់ភ្លាល់ដែលចាក់ក្នុងមួយគ្របៗសុីសងខ្នងលានៗរៀលឯណោះ។

    ដែលកាចាញ់ហិនហោចពីវង់ល្បែងខាងលើនេះបានធ្វើឲ្យមានអស្ថេរភាពនៅតាមបណ្តាភូមិឃុំស្រុកមួយចំនួនគឺបណ្តាលអោយកើតមានចោរកម្មលួចឆក់ផ្សេងៗ។ល។ល។

    ជុំវិញនិងករណីវង់បនល្បែងសុីសងខាងលើនេះលោកស៊ុន អេងអធិការនគរបាលស្រុកស្វាយលើឆ្លើយថារឿងនេះលោកមិនបានដឹងទេចាំមើលលោកចាត់ឲ្យមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលឃុំចុះទៅមើលៗ។

    ជុំវិញនិងបញ្ហាខាងលើនេះប្រជាពលរដ្ឋពួកគាត់ហួសចិត្តទៅនឹងការលើកឡើងរបស់់លោកស៊ុន អេងដែលជាអធិការនគរបាលស្រុកស្វាយលើដែលចេះឆ្លើយថាមិនបានដឹងនោះទៅកើតដែរបើទីតាំងលេងនោះស្ងៀមស្ងាត់ទៅថាលោកឆ្លើយមិនដឹងទៅកើតនេះគេលេងគគ្រឹកគគ្រែងគ្រាន់តែម៉ូតូនឹងរថយន្តមិនតិចពី២០ទៅ៣០គ្រឿងនោះឡើយបើគិតក្នុង១ថ្ងៃៗនោះ។ឬមួយសង្ស័យលោកត្រូវថ្នាំសណ្តំរបស់លោកវង់ ចន្ថាមេបនល្បែងដុះស្លែរខាងនេះហើយឬ?

    យ៉ាងណាក៏ដោយដើម្បីភូមិឃុំមានសុវត្ថិភាពប្រជាពលរដ្ឋទទួចស្នើរសុំដល់លោកឩត្តមសេនីយ៍ត្រីតេង ចន្ទ័ណាតស្នងការនៃស្នងការដ្ឋានគរបាលខេត្តសៀមរាបនឹងជាពិសេសឯកឩត្តមទៀសីហាអភិបាលនៃគណអភិបាលខេត្តសៀមរាបមេត្តាមានចំណាត់ការមកលើរឿងនេះផងទានពីព្រោះបច្ចុប្បន្នបនល្បែងសុីសងគឺកំពុងកើតមានឡើងយ៉ាងពេញបន្ទុកនៅក្នុងស្រុកស្វាយលើនេះតែម្តងក្នុងនោះរាប់ទាំងទីតាំងផ្ទះសំណាក់យីហោចិត្រាហេងហេងមួយទីតាំងផងដែរទានប្រុស។ដោយ សួនក្រែង

     

    spot_img

    អត្ថបទទាក់ទង

    spot_img