More

    មកចូលរួមពិធីបុណ្យសឹកព្រះសង្ឃ អកុសលត្រូវរន្ទះបាញ់ស្លាប់

    spot_img

    បាត់ដំបង៖ ក្មេងប្រុសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ យ៉ាងអាណោចអាធ័ម ខណៈតាមឪពុកម្តាយ ទៅចូលរួមពិធីបុណ្យផ្សឹកព្រះសង្ឃ នៅក្នុងវត្តល្អាងកង្កែប។ ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចបរិវេណវត្តល្អាងកង្កែប ភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង។

    ជនរងគ្រោះមានឈ្មោះ ណាក់ សុខណា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្រុមទី១៩ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ខេត្តបាត់ដំបង។

    តាមកាបំភ្លឺពីឈ្មោះ កែវ វណ្ណះ ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជាប្រជាការពារ ដែលជាឪពុកបង្កើត របស់ជនរងគ្រោះខាងលើបានប្រាប់ថា នៅមុនពេលកើតហេតុ គ្រួសារគាត់បាននាំគ្នា ទៅចូលរួមពិធីបុណ្យផ្សឹកព្រះសង្ឃចំនួន០១អង្គ នៅវត្តល្អាងកង្កែប លុះក្រោយមកនៅវេលាម៉ោងប្រហែល១៤ជាងខ្លួន បានរៀបចំដាំបាយនៅរោងក្នុងវត្ត លុះក្រោយមកមេឃចាប់ផ្តើមងងឹតធ្លាក់ភ្លៀងរលឹម ភ្លាមនោះក៏ស្រាប់តែ មានរន្ទះបាញ់០១គ្រាប់ ខ្លួនងាកមើលទៅរោងកញ្ចុះ ដែលនៅក្រោមដើមធ្នង់ ពីខាងលិចឈៀងខាងត្បូងរោងបាយ ចម្ងាយ២៥ម៉ែត្រ ស្រាប់តែឃើញកូនប្រុសរបស់ខ្លូន ដែលជាជនរងគ្រោះ បានធ្លាក់ពីលើរានក្នុងរោងកញ្ចុះមកលើដី ហើយភ្លាមនោះខ្លួន ក៏រត់ទៅលើកកូន តែជាអកុសលកូន បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយមានធុំក្លិនឈ្ងៀមជាប់សម្លៀកបំពាក់ផងដែរ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យធ្វើកោសល្យវិច័យ ទៅលើខ្លួនជនរងគ្រោះ ដោយឃើញមានស្លាកស្នាម ដាច់រហែកខោត្រង់ប្រដាប់ភេទ និងពងមានស្នាមជាំខ្មៅ ទំនងរន្ទះបាញ់ត្រូវ បណ្តាលអោយចុកសសៃពងប្រដាប់ភេទ បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

    ក្រោយពីធ្វើកោសល្យវិច័យរួចរាល់ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើការប្រគល់អោយឈ្មោះកែវ វណ្ណះ ជាឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖​ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img