More

    ផ្លូវក្រាលក្រួសក្រហម នៅតាមបន្ទាត់ព្រំដែនប្រទេសថៃ នឹងឡាវ ដែលរងកាខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក បច្ចុប្បន្នត្រូវបានមន្ទីរសាធារណការ ខេត្តព្រះវិហារជួសជុលនឹងកែលម្អរឡើងវិញបានជាង90%ហើយ

    spot_img

     

    ខេត្តព្រះវិហារ ៖ ផ្លូវ ក្រាលក្រួសក្រហមនៅតាមខ្សែក្រវាត់ ព្រំដែនបន្ទាត់ព្រំដែនថៃនឹងឡាវ ស្ថិតនៅក្នុង ភូមិសាស្ត្រ នៃខេត្តព្រះវិហារ ផ្លូវខាងលើកន្លងត្រូវបានរងនៅកាខូចខាតជាអន្លើរៗ ដោយសារ តែជំនន់ ទឹកភ្លៀង បច្ចុប្បន្ននេះត្រូវ ខាងមន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារធ្វើកាជួសជុលនិង កែលំអ ឡើងវិញបាន ប្រមាណជាង៩០ ភាគរយ ហើយ ដើម្បី សម្រួល ដល់ បប្រជាពលរដ្ឋ
    ធ្វើចរាចរនឹងដឹកកសិផលទៅលក់នៅតាមបណ្តាទីផ្សារមានភាពងាយស្រួល
    លោក សំ លាង ទ្រី ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារបាន ឲ្យ ដឹងថា កន្លងមកនេះ លោក បាន បញ្ជូនមន្ត្រី ជំនាញនាំយក គ្រឿងចក្រគ្រប់ ប្រភេទដើម្បីចុះទៅ កាន់ ទីតាំង ដែល ត្រូវ ធ្វើកាជួសជុល និង កៀ សម្រួល ផ្លូវ ត ភ្ជាប់ ទៅកាន់តំបន់ ព្រំដែនកម្ពុជា – ថៃ និង ឡាវ ឲ្យ មាន សភាពល្អប្រសើរ ឡើងវិញ ក្រោយ ជំនន់ទឹកភ្លៀងបាន ហូរ ច្រោះនិង កាត់ផ្តាច់ កំណាត់ផ្លូវជា អន្លើរៗ នាពេល រដូវវស្សា ឆ្នាំមុន ហើយ បើ គិត មកដល់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ នេះ ក្រុមការងារ នៃ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ ក៏បាន ជួសជុល និង កែលំអ ផ្លូវនៅ តាម ខ្សែបន្ទាត់ ព្រំដែន ទាំងនេះ បាន ប្រមាណជាជាង ៩០ ភាគរយ ហើយ ដែរ។

    លោក សំ លាង ទ្រី បានបញ្ជាក់ បន្ថែមទៀតថាសម្រាប ផ្លូវ ដែល រង នូវការខូចខាត ខ្លាំងជាងគេហើយ នឹងត្រូវ ជួស ជុល ឡើងវិញរួមមាន ផ្លូវជាតិ លេខ ៩៤ប្រវែងជាង ៦៥ គីឡូម៉ែត្រដែល ត ភ្ជាប់ ពី ស្រុក ឆែបឆ្ពោះទៅ តំបន់ ព្រំដែនកម្ពុជា – ឡាវ, កំណាត់ផ្លូវជាតិ លេខ ៩៥ ជា ផ្លូវ ក្រាល ក្រួស ក្រហមដែរដែល មាន ប្រវែង ជាង១៣ គីឡូម៉ែត្រ ត ភ្ជាប់ ពី ស្រុក ឆែប ឆ្ពោះទៅកាន់ ស្រុក ជ័យ សែន, នឹងផ្លូវជាតិ លេខ ៦២ ត ភ្ជាប់ ពី ភូមិ ភ្នំ ដែក ឆ្ពោះទៅកាន់ ភូមិ ស្វាយ ដំណាក់ ស្ថិតក្នុង ឃុំ រមណីយ ស្រុក រវៀង និង ផ្លូវជាតិ លេខ ៩២ ជា ប្រភេទ ផ្លូវ ក្រាល ក្រួស ក្រហម មាន ប្រវែង ជាង ៨០ គីឡូម៉ែត្រ ត ភ្ជាប់ ពី ព្រំប្រទល់ ខេត្តស្ទឹងត្រែង និង ព្រះវិហារឆ្ពោះទៅកាន់ ព្រំដែនកម្ពុជា – ឡាវ និង បន្ត ត ភ្ជាប់ ទៅកាន់ តំបន់ បន្ទាយ ស្រមោចស្ថិតក្នុង ស្រុក ជាំ ក្សាន្ត នៃ តំបន់ ព្រំដែនកម្ពុជា – ថៃ ដោយ ធ្វើការ ជួសជុល ឆ្លងកាត់ក្នុងឃុំ ចំនួន២គឺឃុំកំពង់ ស្រឡៅ ១ និង ឃុំកំពង់ ស្រឡៅ ២ ស្ថិតក្នុងភូមិសាស្ត្រស្រុក ឆែប នៃខេត្តព្រះវិហារ ។

    លោក ប្រធានមន្ទីរបាន បញ្ជាក់ទៀតថា ផ្លូវជាតិ ផ្លូវ ក្នុងខេត្ត និង ផ្លូវ នៅតាមក្រវាត់ ព្រំដែន ដែល រង ការ ខូចខាត ដោយ ជំនន់ ទឹកភ្លៀង ជា អន្លើៗ កន្លងមកយើង បាន កែសម្រួល ដូចជា ជួសជុល,លុប ជង្ហុក,លុប ផ្លូវ សំបុកមាន់ និង ការ កាត់ សម្អាត រុក្ខជាតិដោយ ម៉ាស៊ីន ស្វ័យប្រវត្តិ នៅតាមចិញ្ចើមផ្លូវដាក់ស្លាកសញ្ញសំគាល់ដើម្បី ជជាភាពងាយចំណាំសម្រួលក្នុងការធ្វើដំណើរចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវដើម្បីជៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុក្នុងការដឹកជញ្ជូន កសិផល កសិកម្ម ពី ទីជនបទ ទៅកាន់ ទីប្រជុំជននិង ដើម្បី ធានា សុខ,សុវត្ថិភាពធ្វើដំណើរ បាន រហ័ស ចំណាយពេលវេលា តិចជូន ប្រជាពលរដ្ឋ នៅក្នុង តំបន់ នីមួយៗ ពិសេស កងកម្លាំងប្រដាប់អាវុធនិង ប្រជាពលរដ្ឋដែល ស្ថិតនៅតាម បណ្តោយ ខ្សែបន្ទាត់ព្រំដែន កម្ពុជា – ថៃនឹងឡាវក្នុងភូមិ សាស្ត្រ ខេត្តព្រះវិហារ ។
    ជាមួយគ្នានោះដែលោកប្រធានមន្ទីរសាធារណការខេត្តព្រះវិហារក៏បានធ្វើកាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវសូមមេត្តាកុំដឹកលើសទំងន់ដែលនាំឲ្យផ្លូវឆាប់ខូចនឹងម្យ៉ាងទៀតសូមបើកបរឲ្យមានកាប្រុងប្រយត្ន័កុំបើកបរលើសល្បឿនគោរពនៅស្លាកសញ្ញាមុននឹងបើកបរត្រូវពាក់ខ្សែរក្រវ៉ាត់នឹងមួកសុវត្ថិភាពឲ្យបានត្រឹមត្រូវហើយនៅពេលបើកបរសុំមេត្តាកុំពិសារនៅគ្រឿងស្រវឹង
    ហើយត្រូវចាំពាក្យស្លោក១ឃ្លាថាថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរតទៅទៀត។ ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img