More

    ករណីបាក់ជន្ទាប្លង់សេនិងវេរ៉ងដា បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់និងរបួសស្រាលម្នាក់

    spot_img

    នៅថ្ងៃទី 10 ខែសីហាឆ្នាំ 2022 នៅវេលាម៉ោងប្រហែល 11 និង 00ថ្ងៃត្រង់ នាទីមានករណីបាក់ជន្ទាប្លង់សេនិងវេរ៉ងដា បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់និងរបួសស្រាលម្នាក់ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំរោងទាវ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមកម្លាំងនគរបាលខណ្ឌសែនសុខនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងធ្វើការជួយសង្គ្រោះជនរងគ្រោះដែលរងរបួស ចំពោះមនុស្សស្លាប់សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចប្រគល់ឱ្យទៅគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ចំណែកមេការសាងសង់ឈ្មោះ សារឿន ផាន់ សមត្ថកិច្ចបាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីសួរនាំនិងអនុវត្តតាមនីតិវិធីច្បាប់ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img