ទំព័រដើម ទំព័រដើម បុរសម្នាក់បើករថយន្តលឿនជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើមរាបដី

បុរសម្នាក់បើករថយន្តលឿនជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើមរាបដី

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសម្នាក់បើករថយន្តHILUX REVO ក្នុងល្បឿនលឿនបណ្ដាលឲ្យរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ឯរថយន្តខូចខាតផ្នែកខាងមុខនិងបែកកង់ទៅលែងរួច។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០យប់រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែសីហាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខការាសសាំង ptt តាមបណ្តោយផ្លូវ ២០០៤ កែងនឹងផ្លូវ៣៧១ សឡា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកTOYOTA HILUX REVO មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BC-1659ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃហើយបួងចង្កូតមកខាងស្តាំវិញឡើងលើសួនចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យបាក់រាបដល់ដី ឯរថយន្តបានបែកកង់មួយចំហៀងខាងមុខនិងខាងក្រោយនិងរកាខូចខាតផ្នែកខាងមុខទៅមុខលែងរួច។ ចំណែកម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់បាត់។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងលើសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម