ទំព័រដើម ទំព័រដើម អភិបាលខេត្តព្រះវិហារ លើកឡើងថា សូមកុំយករឿងថ្មី ទៅបូកនឹងរឿងចាស់ ធ្វើជាឡេះទៅឈួសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃ របស់រដ្ឋយកមកធ្វើជាកម្មសិទ្ធខុសច្បាប់តទៅទៀត

អភិបាលខេត្តព្រះវិហារ លើកឡើងថា សូមកុំយករឿងថ្មី ទៅបូកនឹងរឿងចាស់ ធ្វើជាឡេះទៅឈួសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃ របស់រដ្ឋយកមកធ្វើជាកម្មសិទ្ធខុសច្បាប់តទៅទៀត

- ពាណិជ្ជកម្ម -

ខេត្តព្រះវិហារ!នេះជាប្រសាសន៏លើកឡើងរបស់ឯកឩត្តមគីម រិទ្ធីអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារថ្លែងនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២២នេះ ការលើកឡើងរបស់ឯកឩត្តមអភិបាលខេត្តនេះគឺជាការឆ្លើយតបទៅនឹងរបាយការលើកឡើងរបស់លោកពឹង ទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារដែលថាបច្ចុប្បន្នមានមន្ត្រីថ្នាក់ស្រុកឃុំនឹងភូមិមួយចំនួនតូចបានឃុបឃិតគ្នាជាប្រពន្វ័គឺនៅតែរពឹសដៃបន្តលួចសុីញ៉េនឹងប្រថាប់ត្រាលក់ដីព្រៃដែលគ្រប់គ្រងដោយរដ្ឋឲ្យទៅបុគ្គលឬក៏ក្រុមឈ្មួញដែលជាអ្នកមានលុយនឹងមានអំណាចមួយចំនួនដោយផ្គើនទៅនឹងច្បាប់នោះ។

ជុំវិញនឹងបញ្ហានេះឯកឩត្តមគីម រិទ្ធីអភិបាលខេត្តព្រះវិហារស្នើរឲ្យខាងប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទមន្ទីរអង្គភាពពាក់ពន្វ័នានារួមជាមួយនឹងអាជ្ញាធរមូលដ្ឋានផងនោះត្រូវធ្វើរបាយការអោយបានជាក់លាក់ទៅលើដីដែលបងប្អូនប្រជាពលរដ្ឋធ្លាប់អាស្រ័យផលហើយបើសិនករណីមានផលប៉ះពាល់ដីក្នុងតំបន់អភិរក្សឯកឩត្តមថាត្រូវយករបាយការទាំងនោះដាក់ជាសំណើរក្នុងនាមរដ្ឋបាលបាលខេត្តស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីសុំឲ្យរាជរដ្ឋាភិបាលធ្វើការកាត់ឆ្វៀលជាស្បែកខ្លាជូនដល់បងប្អូនប្រជាពលរដ្ឋ៕

ត្រង់ចំនុចនេះឯកឩត្តមអភិបាលខេត្តសង្កត់ធ្ងន់ថាអ្វីជារឿងចាស់គឺជារឿងមិនត្រូវយករឿងថ្មីមកបូកបញ្ចូលលាយឡំចូលជាមួយគ្នានោះឡើយក្នុងន័យនេះឯកឩត្តមប្រធានអង្គប្រជុំបានបកស្រាយថាដីដែលធ្លាប់អាស្រ័យផលដែលមានពីមុនមកប៉ុណ្ណាគឺត្រូវកំណត់ឲ្យបានជាក់លាក់មិនមែនដីទើបនឹងកាប់ឈើហើយឈួសឆាយទាំងស្លឹកឈើដើមឈើនឹងគល់ឈើនៅស្រស់ញញឹមហើយឆ្លើយថាជាដីដែលធ្លាប់អាស្រ័យផលពីយូរយាមកនោះឡើយ។

ជាមួយនឹងកាលើកឡើងរបស់ឯកឩត្តមអភិបាលខេត្តក្នុងកិច្ចប្រជុំគណ:បញ្ជាការ
រដ្ឋបាលខេត្តនេះដែរឯកឩត្តមសង្កត់ធ្ងន់លើករណីរ៉ែដែលក្នុងនោះមានករណីរ៉ែមាសដែលកន្លងមកតែងមានក្រុមឈ្មួញជីករុករករ៉ែមាសហើយក្នុងកាជីករុករករ៉ែមាសនោះគឺមានភាពអណាធិប្បតេយ្យដែលមានក្រុមឈ្មួញខិលខូចលួចឃុបឃិតគ្នាជាប្រពន្វ័ជាមួយអ្នកមានអំណាចឬក៏ខ្នងបង្អែកដែលកត្តាទាំងនេះហើយបានធ្វើឲ្យចំណូលដែលបានពីការរុករកជីកយករ៉ែមាសបាត់បង់ថវិការចំណូលចូលជាតិដោយចំណូលទាំងនេះបានធ្លាក់ទៅលើក្រុមឈ្មួញមួយក្តាប់តូចទៅវិញម្យ៉ាងវិញទៀតឯកឩត្តមអភិបាលខេត្តថាបើសិនអ្នកដែលនៅពីក្រោយខ្នងហ្នឹងមានលុយហើយនោះឯកឩត្តមស្នើរឲ្យអ្នកទាំងនោះចេញមុខបោះដើមទន់មកដើម្បីអោយមុខរបទាំងនេះស្របច្បាប់ហើយយកហ្នឹងប្រមូលលុយដែលកើតចេញពីកាចំណេញនេះបានចូលកញ្ចប់ថវិការរបស់ជាតិទៀតផងយ៉ាងណាក៏ដោយឯកឩត្តមក៏បានធ្វើកាផ្តាំផ្ញើរដល់អ្នកដែលនៅពីក្រោយក្រុមឈ្មួញហើយជាខ្នងបង្អែកករណីជីករុករករ៉ែមាសដោយខុសច្បាប់កន្លងមកសូមមេត្តាឈប់ហើយដកខ្លួនចេញពីការពាក់ពន្វ័លើករណីមួយនេះឲ្យបានជាបន្ទាន់តាមអ្វីដែលខ្លួនធ្វើបាន។ដោយ សួនក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម