More

    នគរបាលក្រុងបាត់ដំបងនៅតែបន្តនាំខ្លួន ជនអាណាថាជិត ១០០នាក់ពិនិត្យស្វែងរកសារធាតុញៀន

    spot_img

     

    (បាត់ដំបង)កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការប្រមូលនាំខ្លួនយុវជនប្រុសស្រីជិត ១០០នាក់ នៅតាមសួនសាធារណៈនាៗក្នុងក្រុងបាត់ដំបងដើម្បីពិនិត្យស្វែងរកអ្នកពាក់ព័ន្ធសារធាតុញៀននិងអ្នកប្រើប្រាស់ថ្នាំញៀន។

    លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះអនុវត្តធ្វើឡើងកាលពីវេលាម៉ោង១១និង០០យប់ ថ្ងៃទី ០៨.ខែសីហា ឆ្នាំ២០២២ នៅតាមសួនសាធារណៈនាៗក្នុងក្រុងបាត់ដំបង និងបាននាំខ្លួនយុវជនប្រុសស្រីបានចំនួន ៧២នាក់គោលបំណងដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ការពារទប់ស្កាត់រាល់ក្មេងទំនើងកុំអោយបង្កបញ្ហាអសន្តិសុខផ្សេងៗនៅក្នុងមូលដ្ឋាន និងដើម្បីពិនិត្យស្វែងរកអ្នកពាក់ព័ន្ធសារធាតុនិងអ្នកប្រើប្រាស់ថ្នាំញៀន។

    លោកអធិការបានបញ្ជាក់ថា ក្នុងចំណោមយុវជនប្រុសស្រីទាំង ៧២នាក់ ក្នុងនោះរកឃើញ០៦នាក់ស្រី០១នាក់ វិជ្ជមានសារធាតុញៀន និង០២នាក់ជួញដូរ ត្រូវបានរៀបចំអនុវត្តតាមនីតិវិធី ដោយឡែក ៦៤នាក់ផ្សេងទៀតមិនពាក់ព័ន្ធត្រូវបានអប់រំណែនាំអោយវិលទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img