More

    ជិះម៉ូតូសុខៗឆ្លងចរន្តភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតទាំងស្រុង

    spot_img

     

    ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកYamaha Qbix មួយគ្រឿងតាមដងផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមការរៀបរាប់ពីយុវជនរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូម៉ាក Yamaha Qbix ពាក់ផ្លាកលេខ កណ្ដាល 1AG-0624 ចេញពីម្ដុំព្រលាន្តយន្តហោះអន្តជាតិភ្នំពេញ គោលបំណងមកផ្ទះនៅសង្កាត់ចាក់អង្រែលើ ខណៈជិះជិតដល់ទៅហើយ ស្រាប់តែមានអារម្មណ៍ក្ដៅខ្នង និងក្លិនឆ្ងៀម ។ នៅពេលងៀកមើលក្រោយក៏ឃើញមានអណ្ដាតភ្លើងឆាបឆេះម៉ូតូជាខ្លាំងទៅហើយ ភ្លាមៗជនរងគ្រោះបានឲ្យអ្នកដំណើរ និងប្រជាពលរដ្ឋជួយដែរ ព្រមទាំងប្រជាពលរដ្ឋឲ្យបំពង់ពន្លត់អគ្គីភ័យបាញ់អស់១បំពង់ផងដែរនៅតែមិនរលត់ រហូតឆាបឆេះកាន់តែខ្លាំងឡើងៗនៅសល់តែគ្រោងឆ្អឹងតែម្ដង ។

    ក្រោយពីម៉ូតូខាងលើឆេះអស់ ម្ចាស់ម៉ូតូបានត្រឹមតែខលប្រាប់ឪពុកម្ដាយ និងយកគ្រោងឆ្អឹងម៉ូតូទៅទុកដូរអេតចាយតែប៉ុណ្ណោះ ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img