More

    ជនជាតិបរទេសបើករថយន្តស៊េរីទំនើប បុកបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ រួចបន្តទៅបុកផ្លាកសញ្ញាចរាចរណ៍និងទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាត

    spot_img

     

    ភ្នំពេញ: ជនជាតិបរទេសប្រុសស្រីពីរនាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ រួចបន្តទៅបុកផ្លាកសញ្ញាចររាចណ៍មួយដើមនិងទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ នឹង ៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបក្តាន់ពី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនជាតិបរទេសប្រុសស្រីពីរ នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-8399ធ្វើដំណើរទៅដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាថឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ មួយ កង់ រួចបានរេចង្កូតមកខាងស្ដាំដៃវិញបន្តទៅបុកផ្លាកសញ្ញាចរាចរណ៍មួយដើមបាក់រៀបដ៏នឹងទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាត។ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តមកក៏ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img