More

    បុរសម្នាក់បើករថយន្តធ្លាក់ចូលប្រឡាយទឹក  ទៅមុខលែងរួច

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿង រេយចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក ទៅមុខលែងរួច នឹងរងការខូចខាត។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ រំលងអាធ្រាតឈានចូលថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ប្រមាណជាង១០០ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង អមផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BM-8093 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងស្ដាំដៃឡើងលើផ្លូវរថភ្លើង ធ្លាក់ចូលប្រឡាយទឹកទៅមុខលែងរួចនឹងរងការខូចខាត។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុដោយមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈរួចសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅផ្ទះវិញដោយខ្លួនឯង៕ដោយ​ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img