More

    ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្តិខេត្តកោះកុង

    spot_img

     

    កោះកុង ÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញស្វាគមន៍ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុងថ្មី លោក កែវសុខា ជំនួស លោក ទេព វិស្តុល ដែលត្រូវបានចូលនិវត្តន៍ ។

    លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ កត្តាសន្តិភាព និងស្ថេរភាពនយោបាយនេះហើយ ដែលធ្វើឱ្យខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនៈបំផុត ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត និងវិស័យទេសចរណ៍។

    បច្ចុប្បន្នខេត្តកោះកុង មានប្រព័ន្ធគមនាគមន៍ស្ពានថ្នល់គ្រប់គ្រាន់ គ្រប់ទីកន្លែង ទាំងនៅក្នុងទីរួមខេត្ត និងនៅតាមក្រុង ស្រុក ក៏ដូចជានៅមូលដ្ឋានភូមិ-ឃុំ ដែលអាចបំរើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ អាចធ្វើដំណើរឬប្រកបអាជីវកម្មផ្សេងៗបានយ៉ាងងាយស្រួល។ ជាងនេះទៅទៀតខេត្តកោះកុង មានប្រភព វារីអគ្គិសនីធំៗចំនួន៣កន្លែង តំបន់សេដ្ឋកិច្ច ពិសេសនាងកុក-កោះកុង និងក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៏ គ្រុប ខូអិលធីឌី ដែលមានការចាប់ អារម្មណ៍ដាក់ទុនច្រើនជាងគេចូលមកវិនិយោគលើទឹកដីកោះកុងយើងខ្ញុំ។

    ចំពោះហេដ្ឋារចនាសម្ព័ន្ធ រូបវន្តដ៏ទៃទៀតដូចជាសាលារៀន មន្ទីរពេទ្យ មណ្ឌលសុ ខភាព។ល។ ក៏ដូចជាតំបន់ការពារធម្ម ជាតិជា ច្រើនកន្លែងត្រូវបាននឹងកំពុងកសាង កែលម្អ អភិរក្ស ថែរក្សា យ៉ាងយកចិត្តទុកដាក់ សំដៅប្រែក្លាយ ទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព ស័ក្តិសម ជាខេត្តដែលត្រូវបានប្រ សិទ្ធនាមថាជា “តារារៈនាទិសនិរតី » និងបានទទួលជ័យលាភីជា“ឆ្នេរស្អាតបំផុតលើពិភពលោក»។

    ជាមួយគ្នានេះដែរ លោកជំទាវអភិបាល ខេត្ត ស្នើឱ្យលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលទើប ប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ សូមបន្តគ្រប់គ្រងកិច្ចការដែលពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនឱ្យមានប្រសិទ្ធិភាពប្រកបដោយភាពទទួលខុសត្រូវ បន្តប្រពៃណីរក្សាសា មគ្គីភាពផ្ទៃក្នុង បន្តជម្រុញការបំពេញ ការងាររបស់មន្ត្រីក្រោមឱវាទក្នុងអង្គភាព រក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ជាពិសេស ជួយគាំទ្រ និងពង្រឹងសមត្ថភាពទៅដល់រដ្ឋបាលឃុំ សង្កាត់ សំដៅធានាបាននូវប្រសិទ្ធភាពការងារដែល ពាក់ព័ន្ធទៅនឹងកិច្ចការហិរញ្ញវត្ថុ ។

    ឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខា ធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បនលើកយកចំណុវសំខាន់ៗចំនួន៤ ដើម្បីធ្វើការរំលឹកដល់ប្រធានមន្ទីរដែលចូលកាន់មុខតំណែងថ្មី ដោយក្នុងនោះមាន អនុវត្តការងារប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈ អនុវត្តការងារជាក្រុម អនុវត្តការងារដោយប្រកាន់ស្មារតីបុរេសកម្ម និងមិនត្រូវមើលរំលងកំហុសរបស់ខ្លួន ដោយត្រូវទទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួន ដោយអនុឡោមទៅតាមអភិក្រម និងគោលការអភិបាលកិច្ចល្អ ៕ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img