
សៀមរាប ៖ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូអនឡាញ ដ៏ធំ ប្រភេទខ្នាតយក្យ មួយកន្លែង ដែលមានទីតាំងស្ថិត នៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ កំពុងបើកដំណើរការយ៉ាងរលូនដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ ។
យោងតាមរូបភាពក្រុមការងារអ្នកយកព័ត៌មានយើង ថតបាននៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ បានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខ អាចនិងក្លាយជាតំបន់អសន្តិសុខដោយសារហេតុ មានល្បែងស៊ីសងនៅទីនោះអាច នឹងក្លាយជាកន្លែងកើតអំពើហិង្សា ។
យោងតាមឯកសារ គោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់អគ្គស្នងការ នគរបាលជាតិ និងបទបញ្ជា ០០៦ របស់ក្រសួងមហាផ្ទៃ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញមន្ត្រីជំនាញប្រចាំតំបន់ នៅក្រុងសៀមរាប ដែលដឹកដោយ លោក អធិការ ដា ចំរើន ហាក់ដូចជាប្រងើយកន្តើយ នៃការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខសុវត្ថិភាព របស់ពួកគាត់ទៅវិញ ។
ប្រជាពលរដ្ឋសូមសំណូមពរ ដល់ឯកឧត្តមសន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះផង។
មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ស្នើសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់មន្រ្តីជំនាញស៊ើបអង្កេត ចំពោះមន្ត្រីក្រោមឱវាទ ដែលមិនស្ដាប់ នៅបទបញ្ជា ដែលប្រមុខថ្នាក់ដឹកនាំ ដាក់ឲ្យអនុវត្ត ។ដោយ តារា