ទំព័រដើម ទំព័រដើម រថយន្តស៊េរីទំនើបម៉ាក Ford Rancher ស៊េរីឆ្នាំ២០២៣ បុកជាមួយរថយន្តស៊េរីទំនើបម៉ាកALPHARD ព្យាយាមបើករត់ដាច់កង់ម្ខាងទៅលេងរួច

រថយន្តស៊េរីទំនើបម៉ាក Ford Rancher ស៊េរីឆ្នាំ២០២៣ បុកជាមួយរថយន្តស៊េរីទំនើបម៉ាកALPHARD ព្យាយាមបើករត់ដាច់កង់ម្ខាងទៅលេងរួច

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក Ford Rangerស៊េរីឆ្នាំ២០២៣មួយគ្រឿង បើកបុកជាមួយរថយន្តស៊េរីទំនើបម៉ាកALPHARD ហើយព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ រាប់រយម៉ែត្រ បណ្តាលឲ្យដាច់កង់ខាងមុខម្ខាងទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០ យប់ថ្ងៃទី៦ខែសីហា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវបេតុងបុរីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Rengerស៊េរីឆ្នាំ២០២៣ មួយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BT-8611ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកALPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ2AE-8899 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចំពីចំហៀងខាងឆ្វេងកង់ខាងក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តALPHARD រងការខូចខាតយ៉ាងដំណំ ចំណែករថយន្ត Ford បានបើករត់ចេញពីកន្លែងកើតហេតុរាប់រយម៉ែត្រ ចូលក្នុងបុរីឈូកវ៉ា ២ ដាច់កង់ខាងមុខខាងឆ្វេងទៅលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសសម្រួលគ្នាក្រោយពីសម្រុះសម្រួលគ្នារួចមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងរថយន្តFord បានចេញសំណងថ្លៃជួលជុលរថយន្តALPHARD ឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម