ទំព័រដើម ទំព័រដើម រថយន្តពីរគ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

រថយន្តពីរគ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

X

ភ្នំពេញ: រថយន្តម៉ាកKIAមួយគ្រឿងបើកបុកជាមួយរថយន្តFord Ranger ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងខ្ទាតរៀងខ្លួន និងរងរការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ១០ នាទីយប់ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៥៩៦ កែងផ្លូវ ៣២៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកKIAមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2BK-0360ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩៦ ទិសដៅពីក្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយរថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ2AN-8744ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣២៧ ទិសដៅពីកើតទៅលិច ចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្ត Ford Ranger ខ្ទាតទៅលើចិញ្ចើមផ្លូវជាប់របងផ្ទះប្រជាពលរដ្ខ ចំណែករថយន្តKIAខ្ទាតទៅប៉ះនឹងបង្គោលភ្លើង និងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម