More

    សមត្ថកិច្ចចុះបិទហាងផឹកស៊ីទាំងយប់ ក្រោយហាមហើយមិនស្តាប់

    spot_img

    ភ្នំពេញ៖ ហាងផឹកស៊ីជួបជុំសម្រាប់ទទួលភ្ញៀវបរទេសជាច្រេីន កន្លែងត្រូវបានសមត្ថកិច្ច ចុះធ្វេីការបិទបណ្ណោះអាសន្ន ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណះដែលធ្លាប់ជូនដំណឹងម្តងហេីយមិនស្តាល់។ ប្រតិបត្តិការនេះ បានធ្វេីឡេីងនៅវេលាម៉ោង៨យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅផ្លូវ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកកាលពីវីរូសមេរោគកូវីដ បានចូលលុកលុយក្នុងប្រទេសកម្ពុជា ហេីយរាជរដ្ឋាភិបាល បានប្រកាសឱ្យបិទការជួបជុំ និងហាងផឹកស៊ីបណ្ណោះអាសន្នសិន ដេីម្បីទប់ស្កាត់ជំងឺនេះ បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ច បានចុះធ្វេីការណែនាំឱ្យបិទបណ្ណោះអាសន្នសិន។ តែហាងខាងលេីមិនគោរពធ្វេីតាម ទេីបសមត្ថកិច្ចចុះបិតតែម្តង។

    សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងហាងខាងលេី លក់ម្ហូបអាហារនិងគ្រឿងស្រវឹងសម្រាប់ភ្ញៀវបរទេស៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img