More

    មន្ត្រីជំនាញរកឃើញទំនិញ សង្ស័យខុសច្បាប់ជាច្រើនមុខ ក្នុងឃ្លាំងស្តុកទំនិញមួយកន្លែង

    spot_img

    បាត់ដំបង៖ ក្រោយប្រទះឃើញរថយន្តដឹកទំនិញសំពីងសំពោង ចូលឃ្លាំងមួយកន្លែង ក្នុងភូមិសាស្ត្រសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលសង្ស័យជាទំនិញខុសច្បាប់ នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់ឲ្យកម្លាំងគណៈបញ្ជាការឯកភាពក្រុង រួមជាមួយមន្ត្រីគយ និងរដ្ឋាករតំបន់( ចល័ត )ចុះធ្វើការពិនិត្យឆែកឆេរជាក់ស្តែង រកឃើញទំនិញមិនប្រក្រតីមួយចំនួនធំ។

    ក្នុងការអនុវត្តជាក់ស្តែងនេះដែរ កម្លាំងចម្រុះមិនបានឃាត់ខ្លួនអ្នកពាក់ព័ន្ធទេ ប៉ុន្តែបានស្នើដល់ម្ចាស់ទំនិញសហការជាមួយសមត្ថកិច្ច ដោយនាំយកទំនិញទាំងអស់ខាងលើ ទៅកាន់ទីស្នាក់ការមន្ត្រីគយ និងរដ្ឋាករតំបន់ ( ចល័ត ) ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ថា ទំនិញដែលដឹកជញ្ជូននាំចូលនេះ បានបង់ពន្ឋប៉ុន្មានភាគរយ ឬក៏មិនបានបង់ពន្ធទាំងស្រុង។

    កិច្ចចុះប្រតិបត្តិការជាក់ស្តែងនេះ មន្ត្រីជំនាញបានរកឃើញទំនិញមួយចំនួន ដែលសង្ស័យគេចវេសមិនបង់ពន្ធជូនរដ្ឋ  រួមមាន៖ ,ប៊ីចេង ម៉ាក ANKEE ចំនួន ៦០ការ៉ុង, ស្ករដូងចំនួន ៣០កេះ, បារី តិចសាសចំនួន ១៦០កេះ, បារីអូរីសចំនួន ៥០កេះ, ដែកញ៉ូមចំនួន ១០៤ដុំ, ប៊ីយែរ បាត់វ៉ៃស័រចំនួន ១០០កេះ និងកាហ្វេគ្រាប់ចំនួន ៣០បាវ។

    យ៉ាងណាក៏ដោយមកដល់ល្ងាចថ្ងៃដដែលនេះ នៅមិនទាន់មានរបាយការណ៍ ឬសេចក្តីសន្និដ្ឋានណាមួយពីមន្ត្រីជំនាញ បញ្ជាក់ថា ទំនិញទាំងអស់នោះពិតជានាំចូល ដោយគេចពន្ធខុសច្បាប់មែនឬក៏យ៉ាងណានៅឡើយទេ ហើយក៏មិនបានបញ្ជាក់ឲ្យលម្អិត ពីច្រកព្រំដែនណាមួយដែល អនុញ្ញាតឲ្យមានការចូលទំនិញគេចពន្ធនេះដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img