ទំព័រដើម ទំព័រដើម ផ្សព្វផ្សាយពីវិជ្ជាជីវៈ តួនាទី ភារកិច្ចសិទ្ធិអំណាច ការអនុវត្តដោយបង្ខំរបស់អាជ្ញាសាលា

ផ្សព្វផ្សាយពីវិជ្ជាជីវៈ តួនាទី ភារកិច្ចសិទ្ធិអំណាច ការអនុវត្តដោយបង្ខំរបស់អាជ្ញាសាលា

- ពាណិជ្ជកម្ម -

ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌បានរៀបចំសិក្ខាសាលាស្តីពី “ វិជ្ជាជីវៈ អាជ្ញាសាលា”ក្រោមអធិបតីភាព ឯកឧត្តម សួន វិសាកលរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពី លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

នាឱកាសនោះលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាំងនាមរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារក្រសួងយុត្តិធម៌ ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះជូនដល់សមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថ មន្ទីរពាក់ព័ន្ធក្នុងខេត្ត អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីគោលបំណងផ្សព្វផ្សាយវិជ្ជាជីវៈអាជ្ញាសាលាឱ្យបានទូលំទូលាយ និងបញ្រ្ជាបការយល់ដឹងអំពីតួនាទី ភារកិច្ចសិទ្ធិអំណាច និងការអនុវត្តដោយបង្ខំរបស់អាជ្ញាសាលាដល់មន្រ្តីអនុវត្តច្បាប់ដែលពាក់ព័ន្ធ។

លោកស្រីអភិបាលរងខេត្តបន្តថា ខ្ញុំសង្ឃឹមថា លោក លោកស្រី ដែលមានវត្តមាននៅទីនេះទាំងអស់និងពង្រីកពង្រឹងការយល់ដឹងឱ្យមានភាពសុក្រឹតយុត្តិធម៌ថែមទៀត តាមរយៈដំណើរការសិក្ខាសាលានៅថ្ងៃនេះ។ ហើយចំណេះដឹងទាំងនេះ គឺជាប្រយោជន៍សម្រាប់ការសហការ និងការអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុរបស់យើងទាំងអស់គ្នា។

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ គោលបំណង ដើម្បីអោយមន្រ្តីអនុវត្តច្បាប់របស់យល់ដឹងអំពីសារៈសំខាន់ នៃតួនាទីរបស់អាជ្ញាសាលា ព្រោះកន្លងមកបញ្ហាប្រឈមអាចកើតឡើងមួយចំនួននៅពេលដែលអាជ្ញាសាលាបានអនុវត្តបំពេញការងារនៅតាមសាលាដំបូងនីមួយៗ ឃើញថាសមត្ថកិច្ចរបស់យើងមិនទាន់យល់ថាតើអាជ្ញាសាលាមានតួនាទីធ្វើអ្វីខ្លះ។

ឯកឧត្តមបន្តថា បច្ចុប្បន្នក្រសួងកំពុងតែយកចិត្តទុកដាក់ ដើម្បីឱ្យតួនាទីនេះ មានការរីកចម្រើន ដោយក្រសួងកំពុងតែព្រៀងច្បាប់ លក្ខន្តិកៈរបស់អាជ្ញាសាលា ដើម្បីឱ្យតួនាទីនេះកាន់តែច្បាស់លាស់ជាងមុន។ ហើយតាមរយៈសិក្ខាសាលានេះ ក៏ជាចំណែកមួយដ៏សំខាន់សម្រាប់អ្នកអនុវត្តផ្ទាល់លើកនៅបញ្ហា ហើយយើងនឹងយកចំណុចសំខាន់មួយចំនួនបញ្ចូលទៅក្នុងសេចក្ដីព្រៀងច្បាប់របស់យើង។ ដូច្នេះសូមឱ្យសិក្ខាសាលានេះ មានការពិភាក្សាមតិគ្នាឱ្យបានដិតដល់ស៊ីជម្រៅ និងហ៊ានលើកបញ្ហាទាំងអស់ដែលជួបប្រទះ ងាយស្រួលដល់ក្រសួង ក៏ដូចជាក្រុមការងារបញ្ចូលទៅក្នុងសេចក្តីព្រៀងច្បាប់ សម្រាប់យកទៅអនុវត្តបានល្អប្រសើរ៕ រូបភាព និងអត្ថបទ៖ វ៉ាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម