More

    ជនជាតិចិនម្នាក់ស្លាប់ដោយមានកាំភ្លើងក្បែរខ្លួន តាមមាត់ឆ្នេរក្នុងក្រុងព្រះសីហនុ

    spot_img

    ព្រះសីហនុ៖ មានសេចក្តីរាយការណ៍ថា នៅព្រឹកព្រលឹម ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ មានករណីជនជាតិចិនម្នាក់ស្លាប់ដោយសារគ្រាប់កាំភ្លើង នៅចំនុចភោជនីដ្ឋានអង្គរបិច ស្ថិតក្នុងក្រុម១៦ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    ប្រពភពីសមត្ថកិច្ច សាកសពមានឈ្មោះ ស៊ូ ស៊ាង (SU XIANG) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ កាន់លិខិតឆ្លងដែនលេខ EH4725788 សុពលភាពថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០២៩ ទិដ្ឋាការលេខ EEX 1900894773 សុពលភាពថ្ងៃទី ០៦ ខែសីហា ឆ្នាំ2023។

    ចំពោះមូលហេតុនៃការស្លាប់នេះ សមត្ថកិច្ចបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញថាជនរងគ្រោះ បានបាញ់សម្លាប់ខ្លួនឯង តែមិនដឹងថាមានបញ្ហាអ្វីក្នុងចិត្ត។ ចំណែកសពត្រូវបានដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕ រូបភាព និងអត្ថបទ៖ វ៉ាន់នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img