ទំព័រដើម ទំព័រដើម កិច្ចប្រជុំអនុគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់

កិច្ចប្រជុំអនុគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់

- ពាណិជ្ជកម្ម -

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំអនុគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សែ ជូសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ តំណាងលោកអភិបាលរងខេត្តព្រះសីហនុ លោក វេជ្ជ. មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងស្នងការរងនគរបាលខេត្តផងដែរ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។

លោក សែ ជូសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានបានលើកឡើងក្នុងកិច្ចប្រជុំថា សូមឲ្យអាជ្ញាធរ មន្ទីរពាក់ព័ន្ទ និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសអាណាព្យាបាលរបស់យុវជនជំនាន់ក្រោយ ត្រូវខិតខំផ្សព្វផ្សាយឲ្យបានទូរលំទូរលាយពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ (បារី) និងវិបត្តិនៃការប្រើប្រាស់វាអាចបង្ករដូចជា៖ ធ្វើអោយមានជម្ងឺរលាកសួត ប៉ះពាល់ផ្លូវដង្ហើម ខួរក្បាលចុះខ្សោយនូវប្រព័ន្ធការគិតជាដើម។

លោកក៏បានបន្តទៀតថា កក្តាសំខាន់បំផុតចំពោះខេត្តព្រះសីហនុ គឺជាតួឯកនៅថ្ងៃខាងមុខដែលជា ‘‘ទីក្រុងគ្មានផ្សែងបារីនាឆ្នាំ២០២៣’’ នាពេលកន្លងមកយើងក៏បានពិភាក្សា និងដឹងរួចមកហើយ គឺពុំទាន់មានច្បាប់ណាមួយឡើយ ដែលដាក់បន្ទុកជាទំងន់ទៅលើអ្នកចែកចាយ ក៏ដូចជាអ្នកប្រើប្រាស់។ ដូច្នេះមានតែសង្ឃឹមទៅលើអាជ្ញាធរមូលដ្ឋាន និងបងប្អូននៅក្នុងសហគមន៍យើងទាំងអស់គ្នាចូលរួមចំណែកទប់ស្តាត់ និងផ្សព្វផ្សាយឲ្យបានគ្រប់ៗគ្នាផងដែរពីផលប៉ះពាល់ចាប់ពីថ្ងៃនេះតទៅ។

ជាមួយគ្នានោះលោកក៏បានថ្លៃងអំណគុណចំពោះ ការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងស្នងការរងនគរបាលខេត្តផងដែរ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុក្នុងខេត្តទាំងអស់ ក្នុងការចូលរួមមតិយោបល់ដែលមានសារៈសំខាន់ និងជួយទប់ស្កាត់ពីការប្រើប្រាស់បារី បារីអេឡិចត្រូនិច ក៏ដូចជាផលិតផលថ្នាំជក់បានយ៉ាងល្អ និងការទទួលខុសត្រូវលើសុខមាលភាពរបស់ប្រជាពលរដ្ឋ និងស្រទាប់យុវជនរបស់យើងជំនាន់ក្រោយ៕ រូបភាព និងអត្ថបទ៖ វ៉ាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម