ទំព័រដើម ទំព័រដើម អធិការក្រុងប៉ោយប៉ែត បញ្ជាកម្លាំងឃាត់មុខសញ្ញា៣នាក់ ករណីលួចម៉ូតូប្រជាពលរដ្ឋ

អធិការក្រុងប៉ោយប៉ែត បញ្ជាកម្លាំងឃាត់មុខសញ្ញា៣នាក់ ករណីលួចម៉ូតូប្រជាពលរដ្ឋ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីក្រុមប្រជាពលរដ្ឋជាបន្តបន្ទាប់ករណី ក្រុមចោរលួចម៉ូតូកក្រើកពេញក្រុងប៉ោយប៉ែត កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុង ក្រោមការបញ្ជាដោយលោកវរសេនីយ៌ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត កម្លាំងបានចុះស៊ើបអង្កេត និងស្រាវជ្រាវតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព រហូតឃាត់ខ្លួនបានក្រុមជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្ម ក្នុងករណីលួចម៉ូតូកន្លងទៅ។

បើតាមសមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង៣ទៀបភ្លឺ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំនុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកមកសាកសួរ ដោយជនសង្ស័យទី១ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដ។ និងទី២ ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្រោយសាកសួរជនសង្ស័យទាំង២នាក់ដែលជាមុខសញ្ញារួច សមត្ថកិច្ចបានបន្តតាមឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ ធូ ចាន់ថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង ករណីបាត់ម៉ូតូចំនួន២គ្រឿង ដោយឆែកតាមកាមេរ៉ាឃើញមានក្រុមចោរជំនួន៣នាក់ បានលួចយកម៉ូតូចំនួន២គ្រឿង ១/ម៉ាកឃ្លិច ពណ៍ខ្មៅលាយលឿង ២/ម៉ាកឃ្លិច ពណ៍ ស¬លាយខ្មៅ។ ក្រោយមកទៀតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ ហើយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ក៏មានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងករណីបាត់ម៉ូតូ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានលួចយកម៉ូតូចំនួន១គ្រឿង ម៉ាកស្កុបពីរ ពណ៍ក្រហម ក្រម៉ៅ សេរីឆ្នាំ២០១៣ លេខតួ៨០១៨២១១ ស្លាកលេខ បាត់ដំបង 1O-4585។

ជនសង្ស័យទាំងបីនាក់ខាងលើ បានឆ្លើយសារភាពថា ករណីដែលបានកើតឡើងខាងលើ គឺពួកខ្លួនពិតជាបានលួចកាច់សោរកម៉ូតូ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតប្រាកដមែន។ ក្រោយពេលកម្លាំងជំនាញសាកសួរចប់ ក៏បានស្រាវជ្រាវតាមប្រមូលបានម៉ូតូចំនួន៥គ្រឿងមកវិញ រួចក៏ប្រគល់ជូនទៅម្ចាស់ដើមវិញ ចំណែកក្រុមជនសង្ស័យសមត្ថកិច្ចបន្តនីតិវិធីទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោស៕ រូបភាព និងអត្ថបទ៖ សន សុង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម