More

    អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការកែលម្អសោភ័ណភាពក្រុង

    spot_img

    ប៉ៃលិន៖ នៅព្រលប់ថ្ងៃទី៣ខែសីហាលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំក្រុមការងារនិងមន្ត្រីក្រោមឱវ៉ាតចុះពិនិត្យតាមដងផ្លូវនានាក្នុងខេត្តពិសេសទីប្រជុំជនដែលមានតូបដាក់តាំងលក់ដូរម្ហូបអាហារឬទំនិញផ្សេងៗនៅដងផ្លូវពេលរាត្រី។

    ជាមួយនិងការចុះពិនិត្យនេះដែរលោកជំទាវអភិបាលខេត្តប៉ៃលិន បានថ្លែងរំលឹកដល់មន្រ្តីជំនាញការងារគ្រប់ផ្នែកថា ត្រូវយកចិត្តទុកដាក់ជាប្រចាំ រៀបចំឲ្យមានសោភ័ណភាពស្រស់ស្អាត និងមានរបៀបរៀបរយ ដែលជាការបង្កើតបាននូវបរិស្ថានល្អ ព្រមទាំងផាសុខភាព និងលំហូរចូលទេសចរណ៏ចង់មកកម្សាន្តនៅខេត្តយើង។

    ជាមួយការរៀបចំសោភ័ណភាពនេះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តឬភ្ញៀវទេសចរណ៍មកកម្សាន្តខេត្តប៉ៃលិនមានការរីករាយស្រស់ស្រាយអារម្មណ៍ដោយឃើញនៅតាមដងផ្លូវនានាក្នុងក្រុងនិងស្រុកមានភាពស្រស់ស្អាតលំអដោយទង់ជាតិសួនផ្កាពិសេសគឺភ្លើងបំភ្លឺលមួយយប់ទល់ភ្លឺលងធ្វើឲ្យការធ្វើដំណើរមិនមានការភ័យខ្លាចកាត់បន្ថយគ្រថ្នាក់ជាយថាហេតុ និងមានសុវត្ថិភាពគ្រប់ពេលដោយមានកងកម្លាំង របស់នគរបាលល្បាតគ្រប់ពេល៕ រូបភាពនិងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img