ទំព័រដើម ទំព័រដើម រថយន្តHYUNDAI H-1បើកបំពានភ្លើងស្តុបត្រូវរថយន្តMazdaបុកពីចំហៀងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

រថយន្តHYUNDAI H-1បើកបំពានភ្លើងស្តុបត្រូវរថយន្តMazdaបុកពីចំហៀងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: រថយន្តHYUNDAI H-1បើកបំពានត្រូវបានរថយន្តMazda បុកពីចំហៀងខាងមុខស្ដាំពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរ គ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបសាលាបឋមសឹក្សាទួលគោកតាមបណ្ដោយផ្លូវ ២៨៩កែងផ្លូវ ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តម៉ាក HYUNDAI H-1មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2BL-6215 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចស៊ុបបែកបួន កន្លែងកើតហេតុខាងលើ រថយន្តក៏បានបំពានភ្លើងសញ្ញាស្តុប ខណៈនោះក៏មានរថយន្តស៊េរីទំនើបម៉ាកMazdaមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AU-8155ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៦៦ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុរថយន្តHYUNDAI ពីចំហៀងខាងមុខខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយជជែកគ្នាយកត្រូវរៀងៗខ្លួន បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបន្តទៀត ក្រោយពីបានចរចាគ្នាអស់រយៈពេលជិតមួយម៉ោងខាងរថយន្តHYUNDAIដឹងថាខ្លួនខុស ក៍មានព្រមព្រៀងគ្នាយករថយន្តMazda ទៅជួសជុលឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម