More

    រថយន្តស៊េរីទំនើបមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកប៉ះម៉ូតូពីរគ្រឿងបណ្ដាលឲ្យក្មេងស្រីសិស្សសាលាម្នាក់រងរបួសជើងម្ខាង

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកTOYOTA GRANVIA បត់ឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យជ្រុលទៅបុកម៉ូតូមួយគ្រឿង ហើយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ និងរងរបួសក្មេងស្រីសិស្សសាលាម្នាក់ជើងម្ខាង។

    ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ៥ និង ៥០ នាទីល្ងាចថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវហាណូយកែងផ្លូវ ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើត ហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកTOYOTA GRANVIA ពណ៌សពាក់ស្លាកលេខភ្នំពេញ2BS-0009 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងទៅផ្លូវ ១៩៦៦ ដោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូហុងដា ស្គុបពីគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1JB-4993 ជិះដោយក្មេងស្រីសិស្សសាលាម្នាក់ធ្វើដំណើរវញ្ច្រាសទិសដៅគ្នា ពីត្បូងទៅជើងចំពីចំហៀងម៉ូតូផ្នែកខាងឆ្វេងបណ្ដាលឲ្យដួលខ្ទាតទៅប៉ះម៉ូតូហុងដាស្គុបពីមួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខកំពង់ចាម1R-4471ជិះដោយបុរសនារីពីរនាក់ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៦៦ ទិសដៅពីកើតទៅលិច ខណះឈប់ចាំឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូទាំងពីរ គ្រឿងរងការខូចខាតយ៉ាងដំណំ នឹងបណ្ដាលឱ្យក្មេងស្រីសិស្សសាលាម្នាក់រងរបួសជើងម្ខាង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយពីសម្របសម្រួលគ្នាដោយភាគីទាំងសងខាងមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ថាននគរបាលខណ្ឌសែនសុខ រងចាំធ្វើការដោះស្រាយគ្នាបន្តទៀត៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img