ទំព័រដើម ទំព័រដើម សង្ស័យស្រវឹងស្រាបើករថយន្តបត់ឆ្លងផ្លូវលឿនជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង សំណាងល្អម្ចាស់កង់បីលោតទាន់

សង្ស័យស្រវឹងស្រាបើករថយន្តបត់ឆ្លងផ្លូវលឿនជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង សំណាងល្អម្ចាស់កង់បីលោតទាន់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក ម៉ាស្ដាមួយគ្រឿងបត់ឆ្លងផ្លូវក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាចំពីមុខខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់កង់បីលោតចេញទាន់មិនមានរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៥០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ០២ ខែសីហាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ៩២ កែងនិងផ្លូវ ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ម៉ាស្តា មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-4595ធ្វើដំណើរតាមបណ្តោយផ្លូវ៩២ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំដៃឆ្លងទៅផ្លូវ ១០១៥ ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HW-9430បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០១៥ ទិសដៅពីត្បូងទៅជើង ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់បីខូចខាតយ៉ាងដំណំចំណែកអ្នកបើកបរលោតចេញទាន់ មិនមានរបួស។

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា អស់រយ:ពេលប្រហែលជាកន្លះម៉ោង ទើបព្រមព្រៀងគ្នា ដោយខាងភាគីរថយន្ដបានចេញសំណងចំនួន ៥០០ ដុល្លារទៅឲ្យភាគីម៉ូតូកង់បីដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម