ទំព័រដើម ទំព័រដើម អាវុធហត្ថខេត្តកំពត ចាប់ខ្លួននារីជើងល្អម្នាក់ ព័ក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពត ចាប់ខ្លួននារីជើងល្អម្នាក់ ព័ក់ព័ន្ធករណីគ្រឿងញៀន

- ពាណិជ្ជកម្ម -

កំពត៖ នៅវេលាម៉ោង១៥.១០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថខេត្តសហការណ៏ជាមួយ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក បានចុះបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំនុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៏ឯក សេង វិច្ឆិកា មេបញ្ជាការរងទទួលការងារជំនាញគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស៊ុយ ស្រីល័ក្ខណ៍ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកហាងយីហោម្លប់ដូង ម៉ាក់យ៉ាយ៉ា រស់នៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
វត្ថុតាងចាប់យកបានរួមមាន
១.គ្រឿងញៀនចំនួន០១កញ្ចប់តូចមានទម្ងន់១.០៤ក្រាមថ្លឹងទាំងសំបកថង់
២.ទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាក samsung ពណ៍ខ្មៅ
ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចយើង បានឲ្យគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ19 (លទ្ឋផលអវិជ្ជមាន)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម