More

    លួចម៉ូតូពីខេត្តបាត់ដំបងទៅលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    spot_img

     

    (បាត់ដំបង)កម្លាំង ការិយាល័យ ជំនាញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល រួមជាមួយ កម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ បានចុះសហការជាមួយកម្លាំង នៃអធិការដ្ឋាន នគរបាល ក្រុង ប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាប ករណីលួច យក ម៉ូតូ ០១ ករណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ០ ១ នាក់។

    លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២និង០៤ នាទី ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ នៅ ចំណុច ភូមិ អូរជ្រៅ សង្កាត់ អូរជ្រៅ ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

    ជនសង្ស័័យត្រូវបានឃាត់ខ្លួនឈ្មោះ ផល រិទ្ធិ ហៅ ខ្លា ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ មិន ពិត ប្រាកដ និងបានដកហូតវត្ថុតាងរួម មាន ៖
    – ម៉ូតូ ម៉ាក ហុងដា ឌ្រីម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៩ គ្មាន ស្លាកលេខ ០១ គ្រឿង
    – ម៉ូតូ ម៉ាក ហុងដា ឌ្រីម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០២២ គ្មាន ស្លាកលេខ ០១ គ្រឿង ( ជា របស់ ជនរងគ្រោះ ) បន្ទាប់មកជនសង្ស័យនិងមធ្យោបាយជិះធ្វើសកម្មភាពត្រូវបានការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។

    សូមបញ្ជាក់ថា កាលពី ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ប្រហែល ២១និង១០ នាទី នៅ ចំណុច ក្រុមទី ០១ ភូមិ បវេល០១ ឃុំបវេល ស្រុក បវេល ខេត្តបាត់ដំបង ជនសង្ស័យ ខាង លេី បាន ធ្វេី សកម្មភាពចូល លួច យក ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០២២ លេខ តួ -ម៉ាស៊ីន 6206406 ពាក់ស្លាកលេខ កំពង់ចាម 1AB-7749 ដែល ជា របស់ ជនរងគ្រោះ ឈ្មោះ ឆុន រីម ឆេង ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិ គឹងណាយ ឃុំ គឹងណាយ ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម បច្ចុប្បន្ន មក ស្នាក់ នៅ បណ្តោះ អាសន្ន ភូមិ បវេល០១ ឃុំ បវេល ស្រុក បវេល ខេត្តបាត់ដំបង រួច ជិះ រត់គេចខ្លួនទៅក្រុងប៉ោយប៉ែតបាត់រហូត ដល់ ថ្ងៃ ខែ ឆ្នាំខាង លេី ទេីប កម្លាំង យេីង សហការ គ្នា ឃាត់ខ្លួន ជនសង្ស័យ បាន តែម្តង៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img