ទំព័រដើម ទំព័រដើម ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យមនុស្ស ២ នាក់ស្លាប់និងម្នាក់ទៀតរងរបួសបង្កការភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ.!

ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យមនុស្ស ២ នាក់ស្លាប់និងម្នាក់ទៀតរងរបួសបង្កការភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ.!

- ពាណិជ្ជកម្ម -

ខេត្តព្រះសីហនុ÷ ព័ត៌មានបឋម មានជនជាតិចិន ២ នាក់បានស្លាប់ នៅនឹងកន្លែង ខណៈម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅក្នុងកាស៊ីណូមួយកន្លែង កណ្ដាលក្រុងសីហនុ ទល់មុខបេនឡានមហោស្រប ខេត្តព្រះសីហនុ។

ហេតុការណ៍នេះបានតែផ្លូវកាលពីវេលាម៉ោង ២២:៤៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច កាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ (កែងបេនឡានមហោស្រពចាស់)។

ជុំវិញករណីខាងលើនេះក្រោយពីមានការបាញ់បោះបង្កការភ្ញាក់ផ្អើលដល់នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុភ្លាមៗនោះកម្លាំងចម្រុះរួមគ្នាមានកម្លាំងកងរាជអាវុធហត្ថក្រុងនិងកងរាជអាវុធហត្ថខេត្តសមត្ថកិច្ចអធិការនគរបាលក្រុង-ខេត្តដើម្បីធ្វើការស្រាវជ្រាវវែរកមុខសញ្ញាកជនដៃដល់។

ការបញ្ជាក់ពីសមត្ថកិច្ចបានបង្ហើបប្រាប់ឱ្យដឹងជា(បឋម)ថាជុំវិញករណីផ្ទុះអាវុធខាងលើនេះបង្ក ឡើងដោយជនមិន ស្គាល់ អត្តសញ្ញាណ បាន ធ្វើ សកម្មភាព ប្រេីប្រាស អាវុធ (កាំភ្លើង ) បាញ់ទៅលេី ជនជាតិចិន ចំនួន ០៣នាក់ បណ្តាល ឱ្យ ជនជាតិចិន ចំនួន ០២នាក់ បាន ស្លាប់ និងជនជាតិចិនម្នាក់ ទៀត ត្រូវ របួស ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែសហការគ្នាធ្វើការស្រាវជ្រាវវែរកមុខសញ្ញាកជនដៃដល់ដើម្បីធ្វើការតាមនិតិវិធី..។មានព័ត៌មានអ្វីបន្ថែមទៀតក្រុមការងារយើងនឹងធ្វើការ Updateនៅក្រោយ៕ (ដោយ វ៉ាន់ នី)

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម