More

    ស្ត្រីរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងបុកម៉ូតូពីក្រោយបណ្ដាលឲ្យបុរសនារី២ នាក់រងរបួសយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: ស្ត្រីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខកម្ពុជាជ្រុលទៅបុកម៉ូតូsuzuki និចជិះដោយបុរសនារី២នាក់ ពីក្រោយបណ្ដាលឲ្យដួលបោកទៅថ្នល់រងរបួសយ៉ាងដំណំ។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២២ នៅត្រង់ចំណុចក្លឹបកម្សាន្ត ហ្គោលឡាញ តាមបណ្តោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតខេត្តឃើញបុរសនារី២នាក់ជិះម៉ូតូsuzuki និចមួយគ្រឿង ពណ៌ខ្មៅលាយក្រហមមួយគ្រឿងពាក់ស្លាកលេខមណ្ឌលគីរី1B-1459ធ្វើដំណើរត្រូវលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានលក់រថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខកម្ពុជា S-BAN898បើកបរដោយស្ត្រីរូបស្រស់ម្នាក់ធ្វើដំណើរមកពីក្រោយជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកទៅថ្នល់រងរបួសយ៉ាងដំណំទាំងពីរនាក់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្ដបានចេញសំណងចំនួន ២៥០ ដុល្លារទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img