More

    រថយន្តសុីទែនដឹកសាំង បើកកៀររថយន្តព្រូស រងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើកបររថយន្តសុីទែនដឹកប្រេងសាំង មួយគ្រឿងបើកកៀររថយន្តព្រូស ខណៈកំពុងបើកស្របគ្នាបណ្ដាលឲ្យរងការខូចខាតចំហៀងខាងមុខខាងឆ្វេងយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ជាប់ស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2X-2144ធ្វើដំណើរទៅដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើ ក៍មានរថយន្តដឹកសុីទែនប្រេងសាំងមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ3F-1913បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាមកពីក្រោយ បានកៀររថយន្តព្រូសពីចំហៀងខាងឆ្វេងខាងមុខបណ្តាលបែកស្តុប បែកចង្កៀង និងស្ពល់រថយន្តអស់មួយចំហៀង និងបែកកង់រងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងខាងធ្វើការសម្របសម្រួល គ្នាដោយខាងភាគីរថយន្តដឹកសាំងបានចេញសំណងចំនួន២០០ដុល្លារទៅឲ្យភាគីខាងរថយន្ដព្រូសដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ​ កុសល់

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img