More

    នារីវ័យក្មេងម្នាក់ លោតពីលើអគារខុនដូរស្កាយទ្រី SKY TREE បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិស្នេហា

    spot_img

     

    ភ្នំពេញ: នារីវ័យក្មេងរូបស្រស់ម្នាក់ លោតពីលើអគារខុនដូរស្កាយទ្រី(SKY TREE)កំពស់ជាច្រើនជាន់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលពីលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០២២នៅតាមបណ្ដោយផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១
    ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ  ស្រីទៀង ហៅអាជូ ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ ស្នាក់នៅ បន្ទប់លេខ២ ជាន់ទី២៥។

    បើតាមប្រភពពីសន្តិសុខយាមនៅអាគារខុនដូកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគាត់បានយាមនៅទីតាំងកើតហេតុខាងលើនេះជាធម្មតា លុះដល់ម៉ោងកើតហេតុក៍ឃើញជនរងគ្រោះ ធ្លាក់ពីលើអគារកម្ពស់ប្រមាណជា២៥ ជាន់ មកខាងក្រោម ដោយមិនដឹងថាធ្លាក់ រីលោតពីលើអាគារនោះទេ រួចក៏នាំគ្នាចូលទៅមើលឃើញជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតទៅហើយ។បន្ទាប់មកក៏មានការភ្ញាក់ផ្អើលនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

    បេីតាមការរៀបរាប់ពីសាច់ញាតិ នាងមានជំងឺ depression ហើយមុនពេលកើតហេតុនាងក៏បានឈ្លោះប្រកែកជាមួយនឹងសង្សាររបស់ខ្លួនតាមរយៈទូរស័ព្ទ នៅពេលនោះសង្សាររបស់នាងបានខលទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងខុនដូរ ដេីម្បីឲ្យទៅជួយមើលតែជាក់ស្ដែងខុនដូបន្ទប់របស់នាងត្រូវបានចាក់សោបិតជិត មួយសន្ទុះក្រោយមកក៏ត្រូវបានលោតទម្លាក់ចុះមកខាងក្រោមតែម្ដង នាងមានទីកំណើត រាជធានីភ្នំពេញ ជម្ពូវ័ន

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យជាក់ស្ដែងនៅនិងកន្លែងកើតហេតុ រួចធ្វើការហ៊ុមព័ទ្ធ នូវទីតាំងកើតហេតុខាងលើ ហើយបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចុះមកធ្វើកុសលវិច័យ ដើម្បីឲ្យដឹងថាករណីអ្វីឲ្យពិតប្រាកដ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img