More

    សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តបុករះរថយន្តបីគ្រឿងចតស្ងៀមបណ្តាល ឲ្យមួយគ្រឿងខូចខាតធ្ងន់ធ្ងរ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្ត lexus rx330 មួយគ្រឿងបោះមួយក្នុងល្បឿនលឿនបណ្តាលរេចង្កូតទៅបុករះរថយន្តបីគ្រឿងចតស្ងៀមបន្តកន្ទុយគ្នាតាមចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តមួយគ្រឿងខូចខាតធ្ងន់ធ្ងរ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង ៤០នាទីយប់ថ្ងៃទី ២៨ខែកក្កដាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវបេតុងថ្មី ជិតនិងបុរីវ៉ារីណា៣ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្តហាយលេនឌ័រមួយគ្រឿងនឹងរថយន្តព្រូសពីរ គ្រឿងបានចតស្ងៀមនៅតាមចិញ្ចើមផ្លូវក្នុងទិសដៅលិចកើត នៅចំណុចកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុខាងលើ ក៍មានរថយន្ត lexus rx330 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AH-3311បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងខ្លាំង ដោយធ្វើដំណើរទៅដៅពីកើតទៅលិច រេចង្កូតទៅបុករថយន្តព្រូសមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AF-8266ពីក្រោយពេញទំហឹង រុញទៅបុកថយន្ត ព្រូសមួយគ្រឿងទៀតពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BC-4098រុញទៅបុករថយន្តហាយលេនឌ័រមួយគ្រឿងទៀតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y-3945បណ្ដាលឲ្យរថយន្តព្រួសមួយគ្រឿងរងការខូចខាតធ្ងន់ធ្ងរ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុ បានឲ្យទាំងសងខាងធ្វើការសម្រុះសម្រួលគ្នាដោយភាគីរថយន្តព្រូសមួយគ្រឿងនិងរថយន្តហាយលេនឌ័រខូចខាតបន្តិចបន្តួចម្ចាស់មិនសំណងនោះទេ នៅសល់តែរថយន្តព្រួសមួយគ្រឿងរងការខូចខាតធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ចឲ្យភាគីបង្កធ្វើការសម្របសម្រួលគ្នាបន្តទៀត៕ដោយ កុសល់

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img