More

    ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលរងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីចំហៀងត្រង់ចំនុចផ្លូវបំបែកជាបួនបណ្ដាលឲ្យបោកផ្ទប់និងរថយន្តរងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នាទីយប់ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២២ នៅត្រង់ចំនុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវ១៥០ កែងនឹងផ្លូវ ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពណ៌ពាក់ស្លាកលេខភ្នំពេញ1DA-1515ធ្វើដំណើរតាមបណ្ដោយធ្វើផ្លូវ ១៥០ ទិសដៅពីកើតទៅលិច លុះដល់ចំនុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជ័រ ពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-6155បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៥៧ ទិសដៅពីជើងទៅត្បូង ចំពីចំហៀងរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យបោកផ្ទបើនឹងរថយន្តរងរបួសធ្ងន់។ភ្លាមនោះរថយន្តសាមុយបានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img