More

    បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយបណ្ដាលឲ្យកៀបជាប់រងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងខណៈមេឃកំពុងភ្លៀងក៍ជ្រុលបុកថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យកៀបជាប់រងរបួសធ្ងន់។ឯរថយន្តកុងតឺន័របានបើកបន្តទៅមុខបាត់។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០យប់ថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវហាណូយខាងជើងស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវហាណូយទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HD-5435ធ្វើដំណើរមកពីក្រោយក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរកៀបជាប់រងរបួសធ្ងន់ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្លាំងសមត្ថកិច្ចបាននាំគ្នាជួយគាស់ចេញយកជនរងគ្រោះចេញពីម៉ូតូកង់បី រួចបញ្ជូនតាមរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ឯរថយន្តកុងតឺន័របានបើកបន្តទៅមុខទៀតបាត់ស្រមោល។

    ចំណែកម៉ូតូកង់បីត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិវិញ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img