
ភ្នំពេញ: មានទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិនមួយកន្លែងនៅក្នុងបុរីញ៉ូថោន ផ្លូវលេខ១៣៣k ស្ថិតក្នុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបេីកលេងយ៉ាងរលូន សមត្ថកិច្ចមិនហ៊ានបង្ក្រាប ទុកឲ្យទីតាំងខាងលើនេះកំពុងបេីកទទួលភ្ញៀវរាល់ថ្ងៃបែបនេះ។
តាមការបង្ហេីបពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងថៅកែជាជនជាតិចិន ចំណែកមានមេការនិងសន្តិសុខជាជនជាតិខ្មែរ២នាក់យាមកាមយ៉ាងតឹងរឹងមិនឱ្យភ្ញៀវជនជាតិខ្មែរចូលលេងទេព្រោះខ្លាចបែកការ ហេីយមួយថ្ងៃៗគេសង្កេតឃេីញថាមានភ្ញៀវជាជនជាតិចិនមកលេងបេីករថយន្តសុទ្ធតែស៊េរីទំនេីបចូលមកលេងតែមិនដែលឃេីញសមត្ថកិច្ចមូលដ្ឋានចុះមកបង្ក្រាបនោះទេសង្ស័យម្ចាស់ទីតាំងខាងលេីសែនជ្រូកខ្វៃត្រូវរឺក៏ម្ចាស់ទីតាំងចេះមន្តគាថាបំបាំងកាយមិនឱ្យសមត្ថកិច្ចដឹងរីមួយសមត្ថកិច្ចដឹងហើយមិនហ៊ានបង្ក្រាប ទើបថាទីតាំងនោះលួចបេីកល្បែងស៊ីសងខុសច្បាប់ប្រភេទកាស៊ីណូបែបនេះ?
យេីងសង្កេតឃេីញថា ជារៀងរាល់ថ្ងៃដោយសារតែមានល្បែងស៊ីសងគ្រប់ប្រភេទរីកដុះដាលដូចផ្សិតទេីបបទល្មេីស លួច ឆក់ ប្លន់ កេីនឡេីង ដូចនេះសង្ឃឹមថា លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យនិងមានវិធានការចំពោះទីតាំងខាងលេីនេះដេីម្បីអនុវត្តតាមវិធានការគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាព៕