ទំព័រដើម ទំព័រដើម អគ្គីភ័យឆេះអគារទុកចោលមួយកន្លែងបង្កងការភ្ញាក់ផ្អើលត្រង់ចំណុចជិតរង្វង់មូលតោពីរ (ក្បែរធនាគារ ABA)ក្រុងព្រះសីហនុ.!

អគ្គីភ័យឆេះអគារទុកចោលមួយកន្លែងបង្កងការភ្ញាក់ផ្អើលត្រង់ចំណុចជិតរង្វង់មូលតោពីរ (ក្បែរធនាគារ ABA)ក្រុងព្រះសីហនុ.!

- ពាណិជ្ជកម្ម -

 

ព្រះសីហនុ÷ (ព័ត៌មានបឋម)មានករណីអគ្គីភ័យឆេះអគារទុកចោលមួយកន្លែងបង្កងការភ្ញាក់ផ្អើលត្រង់ចំណុចជិតរង្វង់មូលតោពីរ (ក្បែរធនាគារ ABA) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣ និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ទាបភ្លឺ

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹង(បឋម)ថាក្រោយទទួលបានព័ត៌មានភ្លាម ៗ លោក អនុ.ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋាន អ.ហ ក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចំនួន ០៦នាក់ ប្រើប្រាស់រថយន្ដ ពន្លត់អគ្គីភ័យ ០១គ្រឿង ចេញសហការជាមួយកម្លាំង អ.ហ ខេត្ត កម្លាំងនគរបាល និងក្រុមពន្លត់អគ្គីភ័យកំពង់ផែស្វយ័តក្រុងព្រះសីហនុ អន្តរាគមន៍ ជួយសង្គ្រោះបាញ់ទឹកពន្លត់ គ្រប់គ្រងសភាពការណ៍បាននៅវេលាម៉ោង ០៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល។

មូលហេតុឆេះ មិនទាន់ដឹងមូលហេតុនៅឡើយ (ជំនាញកំពុងស្រាវជ្រាវ)។ប្រត្តិបត្តិការខាងលើ ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ សរុបចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ក្នុងនោះ៖

១/ រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថ ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៣ឡាន
២/ រថយន្តពន្លត់អគ្គីភ័យ នគរបាល ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៨ឡាន
៣/ រថយន្តពន្លត់អគ្គីភ័យ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២ឡាន។ដោយ វ៉ាននី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម