More

    ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកអូរឌី បុកបង្កាន់ដៃស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យខ្ទេចរថយន្ដមួយកំណាត់មុខ

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរនិងជនជាតិខ្មែរនិងជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកអូរឌីមួយគ្រឿងបុកបង្កាន់ដៃស្ពានអាកាសក្បាលថ្នល់បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខទៅរួច។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងជនជាតិខ្មែរនិងជនជាតិចិនម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូរឌីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AJ-0026ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលថ្មបង្កាន់ដៃស្ពានអាកាសពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ និងបែកបំបែករថយន្តរាយពេញផ្លូវ ចំណែកបង្កាន់ដៃស្ពានរងការខូចខាតបន្តិចបន្តួច។ ភ្លាមនោះអ្នកបើកបរនិងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អស់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទូរសព្ទទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img