More

    រថយន្តស្តារិច បេីកបុករថយន្តម៉ាស្តាពីក្រោយរងការខូចខាត

    spot_img

     

    ភ្នំពេញ ៖ រថយន្តម៉ាកស្តារិចមួយគ្រឿងម្ចាស់បេីកបរលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តម៉ាស្តាពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចជិតស្តុបច្រកចូលផ្សារព្រៃទា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

    តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-6432 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងជិះខាងមុខបត់ឆ្លងផ្លូវធ្វេីឱ្យរថយន្តបន្ថយល្បឿនភ្លាមនោះស្រាប់តែមានរថយន្តម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AN -3836 ធ្វេីដំណេីរលឿនមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែមិនមានមនុស្សរងរបួសនោះទេ។
    ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុគូសវាសដេីម្បីយករថយន្តអែបខាងសិនទុកឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img