ខេត្តព្រះសីហនុ:មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តមុខប៉ះគ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២២តាមបណ្ដោយផ្លូវសាលារៀនអូរពីត្រង់ចំណុចម្ដុំមីហិលស្ថិតក្នុងសង្កាត់ ០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
តាមប្រភពប្រជាពលរដ្ឋពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុបានធ្វើឲ្យអ្នកមានមិត្តឬពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2-BP 8782ដែលបានធ្វើដំណើរមានទៅដើរពីរត្បូងមុខជើងលុះមកដល់ចំណុចកើតហេតុរថយន្តបានឆ្លងផ្លូវពេលនោះស្រាប់តែមានម៉ូតូម៉ាកសង់ទ្រីមពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ 1-J 7494បើកបរក្នុងល្បឿនលឿនក៏បានមកប៉ះជាមួយនឹងរថយន្តជ្រុលចង្កូតហួសទៅបុកជាមួយនឹងម៉ូតូកង់បីមួយគ្រឿងទៀតដែលបានចុះចោលបណ្ដាលឱ្យដួលបោកក្បាលរងរបួសធ្ងន់តែម្តងភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព។
ក្រោយពេលកើតហេតុវត្ថុតាទាំងសងខាងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍លោកកំពុងតែធ្វើការវាស់វែងនឹងលើកយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី។ (អត្ថបទ ដោយ វ៉ាន់ នី)