More

    ពិតជាសាហាវមែន!!គំរាមសម្លាប់នារីម្នាក់ប្លន់យកម៉ូតូ និងគ្រឿងអលង្ការមួយចំនួនបានសម្រេច រួចចាប់រំលោភតាមក្រោយ ហើយគេចខ្លួនបាត់ស្រមោល

    spot_img

     

    ភ្នំពេញ: ជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពស្នាក់ពីមុខម៉ូតូមួយគ្រឿងជិះដោយនារីម្នាក់ ហើយគំរាមសម្លាប់រួចដឹកជនរងគ្រោះយកទៅប្លន់យកម៉ូតូមួយគ្រឿងនិងគ្រឿងអលង្ការមួយចំនួន បានសម្រេច រួចចាប់រំលោភតាមក្រោយ ម្តងម្នាក់ៗសម្រេច ហើយនាំគ្នាគេចខ្លួនបាត់ស្រមោល។

    ហេតុការបង្កឲ្យមានកាភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង៤០យប់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២២ នៅត្រង់ចំណុចដីវាលមួយកន្លែងខាងជើងវត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់កន្ទោកខាងត្បូង ខណ្ឌកំបូល រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ វ-ជ-ន ភេទស្រីអាយុ ៣០ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។

    បើតាមសំដីជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតក្រហម ភ្នំពេញ1IF-8117 ចេញពីកន្លែងស្នាក់នៅ គោលបំណងទៅញ៉ាំអីនៅម្ដុំទួលពង្រ លុះមកដល់ជិះចំណុចផ្លូវ ៣០ម៉ែត្រចំណុចមុខវត្តធម្មត្រៃ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៍ស្រាប់តែលេចមុខជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខ បានមកកាក់ពីមុខម៉ូតូរបស់គាត់ ហើយជនសង្ស័យក៏បានគំរាមមិនឲ្យស្រែក និងប្រើហិង្សាទៅលើរូបគាត់ ដោយបង្ខំឲ្យទៅតាមពួកគេ។ជនរងគ្រោះបានបន្តទៀតថា បន្ទាប់រូបគាត់ក៏ចង់ស្រែកឲ្យជួយដែរតែខ្លាចជនសង្ស័យទាំងនោះធ្វើបាបគាត់ថែមទៀត ក្រោយមកជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់គាត់ រួចឌុបរូបគាត់រហូតមកដល់ចំណុចកើតហេតុខាងលើ ហើយបានធ្វើសកម្មភាព ដោះយកខ្សែក កងដៃ ចញ្ចៀន នឹងទូរស័ព្ទដៃមួយគ្រឿង រួមនិងម៉ូតូមួយគ្រឿងទៀត បន្ទាប់ពីជនសង្ស័យបានប្លន់រួច ក្រុមជនសង្ស័យទាំងនោះមិនអស់ចិត្តក៍នាំគ្នាចាប់រំលោភលើរូបគាត់ម្ដងម្នាក់ៗបានសម្រេច ហើយបានថតវីដេអូទុក និងគំរាមលើរូបគាត់បើហ៊ានប្រាប់ដល់សមត្ថកិច្ចគេ ពួកវានឹងតាមសំលាប់រូបគាត់ ក្រោយពីជនសង្ស័យប្លន់និងរំលោភបានសម្រេចលើរូបគាត់រួមមក ជនសង្ស័យទាំងនោះនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះបានបន្តទៀតថាក្រោយរូបគាត់បានរត់ស្រែកឲ្យគេជួយ បន្ទាប់មកក៏ភ្ញាក់ផ្អើលឮដល់សន្តិសុខដែរយាមនៅរោងចក្រមួយកន្លែង ក៏ឃើញរូបគាត់រួចក៏បានសួរនាំ ហើយក៍បានជូនទៅផ្ទះប្រជាពលរដ្ឋមួយកន្លែងដើម្បីឲ្យគេជួយ។ជនរងគ្រោះហើយប្រាប់ទៀតថា ជនសង្ស័យបានស្គាល់ហ្វេសប៊ុករបស់គាត់ហើយក៏បានឆាតមកគាត់ជាច្រើនលើកស៊ច្រើនសាតែនាងមិនឆ្លើយតប ហើយជនសង្ស័យទាំងនោះបានប្រាប់រូបគាត់ថាពួកគេតាមដាន រួបគាត់ពីរបីថ្ងៃហើយ។សូមបញ្ជាក់ផងដែរករណីខាងលើនេះ ជនសង្ស័យនិងជនរងគ្រោះ សង្ស័យធ្លាប់ស្គាល់គ្នា។

    ក្រោយមកក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការសួរនាំទៅលើជនរងគ្រោះហើយក៍បាននាំជនរងគ្រោះមកបង្ហាញទីតាំងកន្លែងកើតហេតុ រួចក៏នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីសមត្ថកិច្ចងាយស្រួលស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img