ទំព័រដើម ទំព័រដើម បាញ់រះលើរថយន្តស៊េរីទំនើបម៉ាកRange Roverមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដោយមិនដឹងមូលហេតុ

បាញ់រះលើរថយន្តស៊េរីទំនើបម៉ាកRange Roverមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដោយមិនដឹងមូលហេតុ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: ជនមិនស្គាល់មុខបានបាញ់រះទៅលើរថយន្តRange Roverមួយគ្រឿង ជាច្រើនគ្រាប់បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង និងបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដាឆ្នាំ ២០២២ នៅចំណុចមុខមន្ទិពេទ្យមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេ ឃើញរថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកម្ពុជា JS-3333ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពធ្លុះធ្លាយដោយមានស្នាមត្រូវគ្រាប់កំភ្លើងជាច្រើនគ្រាប់ និងបែកកង់ ដោយមិនដឹងថាជនសង្ស័យបាញ់នៅចំណុចណានោះទេ ហើយក៏មិនដឹងថាជនសង្ស័យមានគ្នាប៉ុន្មាននាក់ដែរ នឹងប្រើប្រាស់កាំភ្លើងម៉ាកអីនោះទេ លុះបើកមកដល់ចំណុចមុខមន្ទីរពេទ្យមួយកន្លែងចំណុច កើតហេតុខាងលើ ជនររងគ្រោះក៍បានអៀបនិងឈប់រថយន្ត ហើយក៍មានបុរសម្នាក់គ្រាជនរងគ្រោះ ចូលទៅក្នុងមន្ទីរពេទ្យដើម្បីឲ្យលោកគ្រូពេទ្យជួយសង្គ្រោះ តែលោកគ្រូពេទ្យមិនហ៊ានជួយសង្គ្រោះនោះទេ ដោយមើលទៅស្ថានភាព ជនរងគ្រោះរបួសធ្ងន់ធ្ងពេក ហើយក៏មានម៉ូតូកង់បីមួយគ្រឿងដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងបន្តទៀត។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានពិនិត្យជាក់ស្តែងនិងនឹងកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម