ខេត្តព្រះសីហនុ:មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តស្ទូចបណ្ដាលឱ្យមនុស្ស ស្លា ប់ បាត់បង់ជីវិតនៅនិងកន្លែង០១នាក់និង ០២ នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤:១០រសៀលថ្ងៃទី២៣ខែកក្កដាឆ្នាំ ២០២២តាមបណ្ដោយផ្លូវឆ្នេរឯករាជ្យស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ក្រុមការអ្នកយកព័ត៌មានFKNEWSបានឲ្យដឹងថាមុនពេលកើតហេតុប្រទះឃើញរថយន្តស្ទូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3-E 9270បានធ្វើដំណើរឆ្លងផ្លូវខណៈដែលឆ្លងដល់ពាក់កណ្ដាលទ្រូងផ្លូវស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក់Scoopyគ្មានស្លាកលេខបើកបរដោយនារីវ័យក្មេង០៣នាក់ធ្វើដំណើរមានទិសដៅពីកើតមកលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងរថយន្តចំពាក់កណ្ដាលបណ្ដាលឱ្យដួលបោកក្បាលស្លា ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ០១នាក់រីឯ០២ នាក់ទៀតរងរបួសធ្ងន់។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានគ្នា០៣នាក់០១នាក់ស្លាប់និង ០២ នាក់ទៀតរងរបួសធ្ងន់បច្ចុប្បន្នជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយភ្លាមនោះនារីរងគ្រោះពីរនាក់រួមទាំង សពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពឃ្លាំងលើចំណែកម៉ូតូនិងរថយន្តវត្ថុតាងទាំងសងខាងសមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការវាស់វែងនឹងលើកយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕អត្ថបត ដោយ វ៉ាន់ នី