More

    ជនជាតិចិនសង្ស័យស្រវឹងស្រា បើករថយន្តឡើងកាំជណ្ដើរអាគារ The BRIDGE កល់ជាប់

    spot_img

     

    ភ្នំពេញ: បុរសសជនជាតិចិនម្នាក់បើករថយន្តNISSAN មួយគ្រឿងខ្វះការប្រុងប្រយ័ត្នបណ្ដាលរេចង្កូតឡើងលើកាំជណ្តើរអាគារThe BRIDGE បណ្តាលឲ្យបែកកាំជណ្តើរមួយដុំ និងកល់ជាប់ទៅមុខលេងរួច។

    ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីយប់អាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ៧៨ ក្បែរស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសជនជាតិចិនម្នាក់បើករថយន្តNISSAN មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AX-3180 ចេញពីកោះពេជ្រ ដោយធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានកូរ៉េចង្កូតមកខាងឆ្វេងដៃឡើងកាំជណ្ដើរអាគារThe BRIDGE បណ្ដាលឱ្យកាំជណ្ដើរមួយកាំរងការខូចខាតបែកអស់មួយដុំ ឯរថយន្តកល់ជាប់ ភ្លាមនោះតែកុងរថយន្តបានរយ៉ែថយក្រោយវិញ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានឲ្យភាគីខាងរថយន្តធ្វើការសម្របសម្រួលគ្នាជាមួយខាងភាគីម្ចាស់អាគារ ក្រោយមកខាងភាគីរថយន្ដបញ្ចេញសំណងចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿង រួចក៏បានបើករថយន្តចេញទៅបាត់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img