ព្រះសីហនុ៖ ភាគ្គីជនជាតិចិន និងភាគ្គីខ្មែរ បានទាស់សំដីគ្នា រហូតប្តឹងដល់សមត្ថកិច្ច ពាក់ព័ន្ធករណីជួលផ្ទះ មិនទាន់ផុតកុងត្រា ស្រាប់តែរើចេញ ខុសលក្ខខណ្ឌក្នុងកិច្ចសន្យា។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតក្នុង ក្រុម17 ភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។
យោងតាមកិច្ចសន្យារវាងភគ្គីទាំងពីរ ដែលបានធ្វើឡើងមុនមានទំនាស់ បញ្ជាក់ថា៖ ករណីដែលភាគី(ខ)បញ្ចប់កិច្ចសន្យាមុនកាលកំណត់ នោះប្រាក់ដែលកក់ សំណង់អគារ និង សំភារ:ដែលមានលើទីតាំងជួល ត្រូវទុកជាផលប្រយោជន៍របស់ភាគី(ក) ដោយស្វ័យប្រវត្តិ ដោយភាគី(ខ) មិនអាចទាមទារសំណង អ្វីទាំងអស់។
ប្រសិនបើភាគី(ក) រំលាយកិច្ចសន្យាមុនកាលកំណត់ នោះភាគី(ក) យល់ព្រមសងសំណងប្រាក់កក់ ស្មើនឹងទឹកប្រាក់ចំនួន ១៥៦,០០០$ (ដប់ប្រាំម៉ឺនប្រាំមួយពាន់) ដុល្លាសហរដ្ឋអាមេរិក ឲ្យទៅភាគី(ខ) វិញ។ ចំពោះការចំណាយលើការសាងសង់ ភាគី(ក) យល់ព្រមសងសំណង និងជំងឺចិត្តជាប្រាក់ស្មើនឹង ៤០០ ដុល្លារអាមេរិច
ក្នុងមួយម៉ែតការ៉េនៃសំណង់អាគារ ដែលបានសាងសង់ឡើង។
ប្រការ៨ ៖ អំពីទាយាទ រឺអ្នកតំណាងស្របច្បាប់ ក្នុងករណីដែលភាគីណាមួយ ឬភាគីទាំងពីរនៃកិច្ចសន្យា មានបញ្ហាអ្វីមួយកើតឡើងរហូតដល់បាត់បង់ជីវិត ឬមានបញ្ហាវិបល្លាសស្មារតីជាអចិន្ត្រៃយ៍ ឬមានបញ្ហាអ្វីផ្សេងទៀត ដែលមិនអាចយល់ដឹងបាន គឺទាយាទ រឺអ្នកតំណាង ស្របច្បាប់របស់ភាគីនោះ ត្រូវតែបន្តអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដោយគោរពតាមខ្លឹមសារនៃកិច្ចសន្យា រហូតដល់កិច្ចសន្យាជួលនេះត្រូវបានបញ្ចប់។
ប្រការ ៖ ករណីប្រធានសក្តិ
-ក្នុងអំឡុងពេលកំពុងអនុវត្តកិច្ចសន្យាជួលនេះ ប្រសិនបើមានករណ៍ប្រធានសក្តិកើតឡើង ដូចជា គ្រោះមហន្តរាយរញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ សង្គ្រាម នយោបាយប្រែប្រួល ការបណ្តេញចេញយ៉ាងរង្គាល រឺបញ្ហាអ្វីផ្សេងទៀត ដែលធ្វើឲ្យទីតាំងដែលបានជួលមានការខូចខាតធ្ងន់ធ្ងរ រឺភាគី(ខ) មិនអាចប្រកបអាជីវកម្មបានទេនោះ គឺពុំមានភាគ្គីណាមួយទទួលខុសត្រូវនោះទេ។ ក្រោយប្រធានស័ក្កបញ្ចប់ ប្រសិនបើភាគី(ខ) បន្តប្រកបអាជីវកម្ម នោះភាគី
(ខ) នឹងបង់ប្រាក់ឈ្នួលជាធម្មតា។ ប៉ុន្តែប្រសិនបើអាគារ ទាំងមូលខូចខាតទាំងស្រុង ដែលបណ្តាលអោយភាគី(ខ)មិនអាចបន្តអាជីវកម្មបាន នោះភាគី(ក) ត្រូវប្រគល់ប្រាក់ កក់ត្រលប់មកវិញដោយគ្មានលក្ខខ័ណ្ឌ ហើយកិច្ចសន្យា
ត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ។
ប្រការ១០ កាពីក) អាងភា (8) យល់ព្រមអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យាទាំងមូល ដោយពុំមានបំពានប្រការណាមួយឡើយ បើមិនដូច្នេះទេ កាណាចំពានចាត់ទុកថា រំលោភកិច្ចសន្យាជួលនេះ ហើយភាគីណាដែលទទួលការរំលោភបំពាន ភាពីនោះមាន១លាយកិច្ចសហូជួលនេះ វាពមានសិទ្ធិទាមទារផល ប្រយោជន៍ណាមួយដើម្បី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបាន៕ រូបភាព និងអត្ថបទ៖ អួន ប្រុស